វិចារណកថា ៖ គណបក្សប្រជាជនកម្ពុជា បោះជំហានទៅរកជោគជ័យដ៏ធំធេង
នៅសល់រយៈពេល មិនដល់២ខែទៀតទេ ការបោះឆ្នោតជាតិ អាណត្ដិទី៥ ថ្ងៃទី២៨ ខែ
កក្កដា ឆ្នាំ២០១៣ នឹងឈានមកដល់ តាមការគ្រោងទុក ហើយ សម្រាប់ក្រុមអ្នកតាមដាន
ស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា បានវាយតម្លៃថា គណបក្សប្រជាជនកម្ពុជា
នឹង ទទួលបានជោគជ័យ កាន់ តែធំធេងថែមទៀត ។
ជាក់ស្ដែងតាមការស្ទង់មតិរបស់វិទ្យាស្ថាន សាធារណរដ្ឋអន្ដរជាតិ (IRI)
បានរកឃើញថា អ្នកគាំទ្រថា គណបក្ស ប្រជាជន កម្ពុជា ដើរ លើផ្លូវត្រូវ
មាន៧៩ភាគរយ និងអ្នកត្រៀមបោះឆ្នោតគាំទ្រគណបក្សនេះ មានចំនួន៧៧ ភាគរយ ។
ការស្ទង់មតិរបស់វិទ្យាស្ថាន សាធារណរដ្ឋអន្ដរជាតិបែបនេះ កំពុងធ្វើឱ្យគណបក្ស
សង្គ្រោះជាតិ ដែលជាគូប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា បានអស់សង្ឃឹម
ព្រោះពុំ មានមធ្យោបាយណា ដែលអាចដណ្ដើមជ័យជំនះបានឡើយ ។ ម្យ៉ាងទៀត គោលនយោបាយ
របស់គណបក្សសង្គ្រោះជាតិ ហាក់ដូចជាពុំបានទទួល ការគាំទ្រខ្លាំងក្លា
ពីប្រជាពលរដ្ឋខ្មែរ នៅ ទូទាំងប្រទេសនោះទេ
ព្រោះប្រជាពលរដ្ឋភាគច្រើនលើសលប់ជឿជាក់លើគោលនយោបាយ និងការដឹកនាំ
របស់គណបក្សប្រជាជនកម្ពុជា រួចទៅហើយ ។
ស្របពេលដែលក្រុម អ្នកវិភាគស្ថានការណ៍ នយោបាយវាយតម្លៃថា គណបក្សប្រជាជន កម្ពុជា ទទួលបានជោគជ័យកាន់តែធំធេង សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសប្រារឰទិវាកុមារអន្ដរជាតិ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣ ដោយបានណែនាំឱ្យមន្ដ្រីរាជរដ្ឋាភិបាល ចាប់ផ្ដើមធ្វើ ការសិក្សា អំពីទីតាំងភូមិសាស្ដ្រនៅតាមទីជនបទនានា ដើម្បីបង្កលក្ខណៈ ងាយស្រួល សម្រាប់ការសាងសង់សាលារៀន និងមន្ទីរពេទ្យ ក្រោយពេលបោះឆ្នោតជាតិអាណត្ដិទី៥ ថ្ងៃ ទី២៨ ខែកក្កដា ខាងមុខ ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំហ៊ានចេញបទ បញ្ជាឱ្យមានការត្រៀមអនុវត្ដន៍ យុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ ដោយត្រូវសាងសង់ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពបន្ថែម នៅក្នុងតំបន់អភិវឌ្ឍន៍ ផ្អែកលើទីតាំងភូមិសាស្ដ្រ ដែលបានសិក្សារួច និងត្រូវសាងសង់វិទ្យាល័យ និងអនុវិទ្យាល័យបន្ថែមទៀត នៅក្នុងតំបន់ អភិវឌ្ឍន៍ថ្មី ។ យើងនឹងឈ្នះម្ដងទៀត ដូច្នេះមិនបាច់សង្ស័យទេ សម្រាប់ការបោះឆ្នោត ក្នុង ពេល ឆាប់ៗខាងមុខនេះ និងរហូតដល់ឆ្នាំ២០១៨ ហ៊ុន សែន នឹងត្រូវបានបោះឆ្នោតឱ្យធ្វើជា នាយករដ្ឋមន្ដ្រី បន្ដទៀត” ។
សូមបញ្ជាក់ថា យុទ្ធសាស្ដ្រចតុកោណ ដែលសម្ដេចតេជោ ហ៊ុន សែន ប្រកាសជាលើក ដំបូង ក្រោយពេលបោះឆ្នោតឆ្នាំ២០០៣ គឺជាគោល នយោបាយដ៏ទូលំទូលាយ និងប្រកប ដោយមហិច្ឆតា ដែលមានការកំណត់គោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋ ការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូច ជាការធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ មានភាពប្រសើរឡើង ។ យុទ្ធសាស្ដ្រ ចតុកោណ ក៏មានការ កំណត់គោលដៅទូលំទូលាយ ក្នុងការជំរុញឱ្យមានកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយ ប្រកបដោយប្រសិទ្ធភាព ការកែ ទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ ធ្វើវិមជ្ឈការ និងការកែ ទម្រង់កងកម្លាំងប្រដាប់អាវុធផងដែរ ។ តាមរយៈយុទ្ធសាស្ដ្រចតុកោណ ក្នុងរាជរដ្ឋាភិបាល អាណត្ដិទី៣ និងរាជរដ្ឋាភិបាលអាណត្ដិទី៤ បានធ្វើឱ្យប្រទេសជាតិ មានការរីកចំរើនលើគ្រប់ វិស័យ ហើយប្រជាពលរដ្ឋ មានជីវភាពធូរធារ ជាងមុនជាលំដាប់ ។ ប្រការនេះហើយ ដែល ប្រជាពលរដ្ឋ គាំទ្រគណបក្សប្រជាជនកម្ពុជា កាន់តែច្រើនឡើងៗ ហើយនៅក្នុងការបោះ ឆ្នោត ជាតិអាណត្ដិទី៥ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជោគជ័យ កាន់ តែធំធេង តាមរយៈការគាំទ្រខ្លាំងក្លារបស់ប្រជាពលរដ្ឋ ។
នៅក្នុងទិវាកុមារអន្ដរជាតិ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មី អំពីស្ថិតិបានមកពីការស្ទង់មតិ ក្នុងខែមករា របស់វិទ្យាស្ថាន សាធារណរដ្ឋអន្ដរជាតិ ដែលបានបញ្ជូនមកគណបក្សប្រជាជនកម្ពុជា ។ នៅក្នុងការស្ទង់មតិ នោះបានរកឃើញថា អ្នកបោះឆ្នោត ៧៧ភាគរយ នឹងបោះឆ្នោត ឬទំនង ជានឹងបោះឆ្នោត ឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតខាងមុខ ។ សម្ដេចតេជោ ហ៊ុន សែន បាន បញ្ជាក់ថា យោងតាមលទ្ធផល នៃការស្ទង់មតិនោះ គណបក្សប្រជាជនកម្ពុជា មានប្រជាពល រដ្ឋបោះឆ្នោតឱ្យ ៧៧ភាគរយ នេះជាមូល ហេតុ ដែល សម្ដេចហ៊ាននិយាយ និងបញ្ចូលគោល នយោបាយ សាងសង់សាលារៀន និងមន្ទីរពេទ្យបន្ថែម ចូលក្នុងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល សម្រាប់រយៈពេល ៥ឆ្នាំទៀត ។ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ឱ្យមានការផ្សព្វ ផ្សាយលទ្ធផលនៃការស្ទង់មតិនោះ ជា សាធារណៈ ដើម្បីឱ្យមហាជនបានជ្រួតជ្រាបជាព័ត៌មាន ។
សូមបញ្ជាក់ដែរថា មួយរយៈពេលចុងក្រោយនេះ ក្រុមមេដឹកនាំ និងមន្ដ្រីជាន់ខ្ពស់គណ បក្សសង្គ្រោះជាតិ បានចុះធ្វើសកម្មភាពផ្សព្វផ្សាយ គោល នយោបាយរបស់ខ្លួន ដល់ប្រជាពល រដ្ឋគ្រប់ទីកន្លែង ដើម្បីទាក់ទាញការគាំទ្រ នៅមុនពេលបោះឆ្នោត ។ ប៉ុន្ដែទោះបីក្រុមមេដឹក នាំនិងមន្ដ្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិខំវាយប្រហារទៅលើសម្ដេចតេជោ ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា ដល់កម្រិតណា ក៏មិនអាចទាក់ទាញ ការគាំទ្រពីប្រជាពលរដ្ឋ នៅ ទូទាំងប្រទេសបានដែរ ។ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសភាគច្រើនលើសលប់ បានដឹង យ៉ាងច្បាស់ ពីមុខមាត់ពិត និងនយោបាយប្រជាភិថុតិរបស់គណបក្សប្រឆាំង ដូច្នេះពុំមាន ហេតុផលអ្វី ដែលពួកគាត់គាំទ្រនយោបាយបោកប្រាស់ គ្មានគោលដៅច្បាស់ លាស់នោះទេ ។ ឆន្ទៈ និងគោលជំហររបស់ប្រជាពលរដ្ឋ ភាគច្រើនលើសលប់ គឺគាំទ្រការដឹកនាំត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល នៃគណបក្ស ប្រជាជនកម្ពុជា ដូច្នេះនៅក្នុងការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆាប់ៗខាងមុខនេះ ជ័យជំនះធំធេង ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជា ៕
(ប្រភព ៖ http://www.dap-news.com)

No comments:
Post a Comment