សេចក្តីប្រកាសស្តីពី
កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា
ដើម្បីកសាង និងការពារមាតុភូមិឆ្នាំ ២០១៣-២០១៨
បុព្វកថា
គណបក្សប្រជាជនកម្ពុជា (មានឈ្មោះដើមថា
បក្សប្រជាជនបដិវត្តន៍ខ្មែរ) ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែ
មិថុនា ឆ្នាំ ១៩៥១
ដោយមានប្រភពចេញពីចលនាតស៊ូដ៏ខ្លាំងក្លារបស់ប្រជាជនកម្ពុជា
ប្រឆាំងពួកអាណានិគមនិយមឈ្លានពានដើម្បីឯករាជ្យជាតិ ។
ចាប់តាំងពីថ្ងៃបដិសន្ធិរហូតមកដល់បច្ចុប្បន្ន
គណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់ឥតប្រែប្រួលនូវសារជាតិ
របស់ខ្លួន
គឺជាតំណាងដ៏បរិសុទ្ធនៃផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជន
តស៊ូពុះពារឆ្លងកាត់រាល់ឧបសគ្គសព្វបែបយ៉ាង
ហ៊ានធ្វើពលិកម្មមិនរួញរានៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ
ដើម្បីឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សេរីភាព អព្យាក្រឹត
ប្រជាធិបតេយ្យ វឌ្ឍនភាព និងសុភមង្គលរបស់មាតុភូមិ
និងប្រជាជាតិខ្មែរ ។ ឆ្លងកាត់ដំណាក់កាលទាំងនោះ មានកម្មាភិបាល
យុទ្ធជន យុទ្ធនារីរបស់យើងច្រើនឥតគណនាដែលបានបូជាសាច់ស្រស់
ឈាមស្រស់ និងអាយុជីវិតយ៉ាងអង់អាចក្លាហានបំផុតនៅលើសមរភូមិ
ដើម្បីបុព្វហេតុរួមរបស់ជាតិ និងប្រជាជន។
ក្នុងពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយប្រល័យពូជ
សាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកប៉ុល ពត
បានបង្កឡើងចាប់ពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥
គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយឈានមុខតែមួយគត់
ដែលបានក្រោកឈរតស៊ូបង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
នាថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៧៨
ដើម្បីប្រមូលកម្លាំងប្រជាជាតិទាំងមូលប្រយុទ្ធផ្តួលរំលំរបបដ៏យង់
ឃ្នងនេះ
ដោយមានការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសរពីសំណាក់កងទ័ពស្ម័គ្រ
ចិត្តវៀតណាម និងពីកម្លាំងស្នេហា សន្តិភាព
យុត្តិធម៌ទាំងឡាយនៅលើសកលលោក
រហូតទទួលបានមហាជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ ខែ មករា ឆ្នាំ
១៩៧៩ ។ ជ័យជំនះ ៧ មករា
បានសង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា
បញ្ចប់ដំណាក់កាលដ៏ខ្មៅងងឹតបំផុតដែលពុំធ្លាប់មានក្នុងប្រវត្តិ
សាស្ត្រនៃកម្ពុជា
ហើយនាំប្រទេសជាតិឈានចូលសករាជថ្មីប្រកបដោយពន្លឺ និងក្តីសង្ឃឹម
ដែលប្រជាជនបានក្លាយជាម្ចាស់លើជោគវាសនារបស់ខ្លួនយ៉ាងពិតប្រាកដ
។
ក្រោយថ្ងៃជ័យជំនះ ៧
មករា សាធារណរដ្ឋប្រជាមានិតកម្ពុជាដែលជារដ្ឋរបស់ប្រជាជន
ត្រូវបានបង្កើតឡើង ។
ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាដែលជាតំណាងស្របច្បាប់តែ
មួយគត់របស់ប្រជាជនកម្ពុជា
បានដឹកនាំស្តារប្រទេសជាតិឡើងវិញពីចំណុចសូន្យ
ប្រឹងប្រែងជំនះនូវផលវិបាកដ៏ធ្ងន់ធ្ងរទាំងឡាយ
ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបន្សល់ទុក
ក្នុងស្ថានភាពមានតែបាតដៃទទេ
និងស្ថិតក្នុងកាលៈទេសៈមានសន្តិភាពផង និងសង្គ្រាមផង
ព្រោះត្រូវបន្តប្រយុទ្ធទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍អាច
វិលត្រឡប់មកវិញបាន។ មិនតែប៉ុណ្ណោះ
សាធារណរដ្ឋប្រជាមានិតកម្ពុជាដ៏ក្មេងខ្ចី
ត្រូវទទួលរងការដាក់ទណ្ឌកម្មយ៉ាងអយុត្តិធម៌ពីសំណាក់មជ្ឈដ្ឋាន
ខាងក្រៅមួយចំនួនថែមទៀត
ដែលធ្វើឱ្យសភាពការណ៍កម្ពុជានៅគ្រានោះកាន់តែលំបាកស្មុគស្មាញ
ឡើង ។
ទោះបីជាមានឧបសគ្គ
និងការលំបាកដ៏ធំធេងយ៉ាងនេះក្តី
ក៏គ្មានអ្វីអាចមករារាំងដំណើរជាតិកម្ពុជាមិនឱ្យឈានទៅមុខបាន
ឡើយ ។ អាស្រ័យដោយមានមាគ៌ានយោបាយ និងការអនុវត្តដ៏ត្រឹមត្រូវ
និងផ្អែកលើកម្លាំងមហាសាមគ្គីជាតិ
ព្រមទាំងទទួលបានការជួយឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្តជិត
ឆ្ងាយ និងកម្លាំងជឿនលឿននានា
គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឱ្យចេញផុតពីស្ថានភាពដ៏
លំបាកលំបិនបំផុត ឈានទៅមុខជាជំហានៗ ឆ្លងពីដំណាក់កាលរីកចម្រើនមួយ
ទៅកាន់ដំណាក់កាលរីកចម្រើនមួយទៀតប្រកបដោយមោទនភាព ។
សរុបមក រយៈពេល ៣៤ឆ្នាំ កន្លងមកនេះ
គណបក្សបានសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ
និងប្រជាជន គឺ ៖
ក- ដំណាក់កាលពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ ៖
១. បានវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត
ទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩
ដែលបានសង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា
ហើយបានប្រយុទ្ធទប់ស្កាត់មិនឱ្យរបបដ៏យង់ឃ្នងនេះអាចវិលត្រឡប់
មកវិញបាន ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ។
២. បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាព
លទ្ធិប្រជាធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរ
ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត ។
៣.
បានស្តារ និងកសាងសេដ្ឋកិច្ច សង្គមឡើងវិញចាប់ពីលេខសូន្យ
ធ្វើឱ្យគ្រប់វិស័យបានរស់ឡើងវិញ
ជីវភាពប្រជាជនត្រូវបានស្តារឱ្យមានស្ថិរភាពជាជំហានៗ
ហើយបង្កបាននូវបុព្វបទ
និងលក្ខណសម្បត្តិជាមូលដ្ឋានបំផុតសម្រាប់ការបន្តស្តារ កសាង
និងអភិវឌ្ឍប្រទេសរហូតមកដល់បច្ចុប្បន្ន ។
៤.
បានធ្វើជាកម្លាំងស្នូលក្នុងដំណើរការស្វែងរកសន្តិភាព
និងការបង្រួបបង្រួមជាតិ
រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ស្តីពីដំណោះស្រាយនយោបាយបញ្ហាកម្ពុជា នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ
១៩៩១
និងជាកម្លាំងបង្អែកដែលមិនអាចខ្វះបានក្នុងការអនុវត្តកិច្ចព្រម
ព្រៀងនេះ ព្រមទាំងការបង្កើតរដ្ឋធម្មនុញ្ញ
នៃព្រះរាជាណាចក្រកម្ពុជាទីពីរ ។
ខ- ដំណាក់កាលពីឆ្នាំ ១៩៩៣-២០១៣ ៖
ខ- ដំណាក់កាលពីឆ្នាំ ១៩៩៣-២០១៣ ៖
១. បានការពារយ៉ាងគត់មត់នូវរាល់សមិទ្ធផលនៃសង្គមជាតិ
ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍
ថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម
និងនិរន្តរភាពនៃគ្រប់ស្ថាប័នរដ្ឋ ។
២.
បានការពារកម្មសិទ្ធិស្របច្បាប់របស់ប្រជាជន
ការពារអាជីពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ
និងការពាររាល់កិច្ចសន្យាវិនិយោគទុនពីសម័យរដ្ឋកម្ពុជា ។
៣. បានការពារ ពង្រឹង
និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឱ្យរីកចម្រើន
ឥតឈប់ឈរ លើកកម្ពស់ការគោរពសិទ្ធិមនុស្ស សមភាពយេនឌ័រ
សម្រេចបានការបោះឆ្នោតជាបន្តបន្ទាប់ប្រកបដោយលក្ខណៈសេរី
ត្រឹមត្រូវ និងយុត្តិធម៌ ។ ការពារលទ្ធផលនៃការបោះឆ្នោត
រក្សាស្ថិរភាពនៃរាជបល្ល័ង្ក
និងសម្រេចការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ដែលបានធានាឱ្យប្រទេសជាតិមានស្ថិរភាព
និងបន្តឈានទៅមុខយ៉ាងត្រឹមត្រូវតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ
និងនីតិរដ្ឋ ។
៤.
បានធ្វើឱ្យទឹកដីទាំងមូលទទួលបានសន្តិភាពពេញលេញ
និងការបង្រួបបង្រួមជាតិ ចាប់ពីចុងឆ្នាំ ១៩៩៨ មក តាមរយៈនយោបាយ
ឈ្នះ ឈ្នះ ដែលបានធ្វើឱ្យអង្គការចាត់តាំងនៃរបប ប៉ុល ពត
ត្រូវរលាយទាំងស្រុងទាំងខាងនយោបាយ និងយោធា
បញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃ
ហើយបានធ្វើសមាហរណកម្មប្រជាជនកម្ពុជាដែលបែកបាក់
ព្រាត់ប្រាសក្នុងសង្គ្រាមឱ្យបានវិលត្រឡប់មករួមរស់ក្នុងសង្គម
ជាតិវិញ ប្រកបដោយភាពសុខដុមរមនា មានស្ថិរភាព និងការអភិវឌ្ឍ ។
៥. បានអនុវត្តដោយជោគជ័យនូវកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ
និងទូលំទូលាយ ដែលរួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ
ការប្រឆាំងអំពើពុករលួយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ
កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ
និងវិសហមជ្ឈការ កំណែទម្រង់ជលផល ដីធ្លី ការគ្រប់គ្រងព្រៃឈើ
ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព ។
បែងចែកដីជូនប្រជាជនដែលគ្មានដី ដើម្បីសង់លំនៅស្ថាន
និងបង្កបង្កើនផល លប់ឡូត៍នេសាទទឹកសាបទាំងអស់
ទុកជូនប្រជាជនធ្វើនេសាទជាលក្ខណៈគ្រួសារ
និងជាកន្លែងអភិរក្សជលផល ។
៦. បានស្តារ
និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រីនប្រកបដោយចីរភាព
សម្រេចបានកំណើនខ្ពស់ជាបន្តបន្ទាប់
ជំនះបានឆាប់រហ័សនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ច
និងហិរញ្ញវត្ថុអន្តរជាតិមកលើសេដ្ឋកិច្ចជាតិ ។
ទាក់ទាញបានអ្នកវិនិយោគឱ្យមកបង្កើតរោងចក្រ សហគ្រាស ធនាគារ
មជ្ឈមណ្ឌលពាណិជ្ជកម្ម កសិដ្ឋាន សំណង់ធំៗ សេវាកម្មទេសចរណ៍
បង្កើតការងារ មុខរបរ និងចំណូលជូនប្រជាជន ។
កសាងសមិទ្ធិលើគ្រប់វិស័យ មានផ្លូវ ស្ពាន អគ្គិសនី ទំនប់ ប្រឡាយ
ស្រះទឹក អណ្តូងទឹក មណ្ឌលអភិវឌ្ឍន៍ សាលារៀន
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរពេទ្យ វត្តអារាម លំនៅស្ថាន
៘ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច
និងធ្វើឱ្យជីវភាពរបស់ប្រជាជនបានប្រសើរឡើងជាលំដាប់
ហើយភាពក្រីក្រត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ។
កម្ពុជាត្រូវបានវាយតម្លៃថា ជាប្រទេសទី ១៥
លើពិភពលោកដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល
១០ឆ្នាំចុងក្រោយ ជាប្រទេសទី ៥
ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលអាចនឹងសម្រេចបាននូវគោលដៅ
អភិវឌ្ឍន៍សហស្សវត្សរ៍ និងស្ថិតក្នុងចំណាត់ថ្នាក់ទី ១
នៅអាស៊ីប៉ាស៊ីហ្វិកដែលបានសម្រេចវឌ្ឍនភាពល្អប្រសើរ
ក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ។
៧. បានធ្វើអន្តរាគមន៍ជួយដោះស្រាយទាន់ពេលវេលា
និងប្រកបដោយប្រសិទ្ធភាពក្នុងការជួយសង្គ្រោះប្រជាជនដែលទទួលរង
គ្រោះដោយទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ
និងគ្រោះមហន្តរាយផ្សេងៗទៀត
រក្សាបានប្រក្រតីភាពនៃការរស់នៅរបស់ប្រជាជនរងគ្រោះ
និងដំណើរការអភិវឌ្ឍន៍ ។
៨.
បានកសាងខឿនការពារជាតិរបស់ប្រជាជនយ៉ាងរឹងមាំ
ការពារបានគត់មត់នូវអធិបតេយ្យ បូរណភាពទឹកដី
និងកេរមរតកវប្បធម៌ជាតិរបស់កម្ពុជា ។
ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម និងប្រទេសឡាវ ដោយជោគជ័យ
សម្រេចការបោះបង្គោលខណ្ឌសីមាព្រំដែនគោកជាមួយប្រទេសទាំងពីរបាន
ជិតរួចរាល់
ហើយបាននឹងកំពុងកសាងខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងប្រកប
ដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។
៩. បានសម្រេចជោគជ័យ
ក្នុងការធ្វើសមាហរណកម្មព្រះរាជាណាចក្រកម្ពុជាជាមួយសហគមន៍
អន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌអនុតំបន់ តំបន់
និងក្របខ័ណ្ឌអន្តរជាតិ មានទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស
ដែលបាននាំមកនូវការគាំទ្រ
និងជំនួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។
ក្នុងឋានៈជាប្រធានអាស៊ាន
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន (ខែមេសា
និង ខែវិច្ឆិកា ឆ្នាំ ២០១២) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា
កិច្ចសន្ទនាអាស៊ានជាសាកលដែលជាលើកទី១ ក្នុងប្រវត្តិអាស៊ាន
និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានពាក់ព័ន្ធផ្សេងទៀត
ព្រមទាំងកិច្ចប្រជុំសំខាន់ៗជាច្រើន ទាំងក្នុងក្របខណ្ឌតំបន់
និងអន្តរជាតិប្រកបដោយជោគជ័យ
ដែលបានឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់កម្ពុជា
ក្នុងការចូលរួមដោះស្រាយកិច្ចការតំបន់ក៏ដូចពិភពលោក
ធ្វើឱ្យកិត្យានុភាព
និងកិត្តិនាមរបស់កម្ពុជាកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរ
ជាតិ ។ ជាមួយគ្នានេះ
កម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក
និងអង្គការអន្តរជាតិផ្សេងៗទៀត
និងបានចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មថែរក្សាសន្តិភាព
នៅប្រទេសមួយចំនួន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ។
បានធ្វើឱ្យសម្រេចការចុះបញ្ជីប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ
និងសម្បត្តិវប្បធម៌អរូបិយនៃមនុស្សជាតិមួយចំនួនទៀតក្នុងបញ្ជី
បេតិកភណ្ឌពិភពលោក
និងត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំ
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅឆ្នាំ ២០១៣
ជាឆ្នាំដែលកម្ពុជាធ្វើជាប្រធាននៃគណៈកម្មាធិការនេះ ។
ឆ្លងតាមបណ្តាសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុតដូចបាន បង្ហាញខាងលើនេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវភាពត្រឹមត្រូវទាំងខាងនយោបាយ និងការអនុវត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស នៅគ្រប់ដំណាក់កាល ។ ទន្ទឹមនេះ ក៏បានឆ្លុះបញ្ចាំងនូវការគាំទ្រដ៏ទូលំទូលាយរបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេសចំពោះគណបក្ស ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់មន្ត្រីនៅគ្រប់ថ្នាក់ គ្រប់ផ្នែក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសមាជិក សមាជិកាគណបក្សក្នុងការបំពេញភារកិច្ចបម្រើប្រទេសជាតិ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសរ និងមានផលប្រយោជន៍ទៅវិញទៅមករបស់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ ចំពោះបុព្វហេតុដ៏ត្រឹមត្រូវ យុត្តិធម៌របស់ប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិរហូតមកដល់បច្ចុប្បន្ន ។
សរុបមករយៈពេល ៣៤ឆ្នាំ នៃដំណើរជាតិកម្ពុជា បានបញ្ជាក់ច្បាស់ហើយនូវភាពជាម្ចាស់ សមត្ថភាព និងសក្តានុពលរបស់ប្រជាជាតិយើង នៅក្នុងការកសាងប្រវត្តិសាស្ត្ររបស់ខ្លួនប្រកបដោយមោទនភាព ដោយបានប្រែក្លាយទឹកដីកម្ពុជា ពីទឹកដីមរណៈនៅក្រោមរបបប្រល័យពូជសាសន៍ មកជាទឹកដីអភិវឌ្ឍន៍ដ៏រស់រវើក ជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹមរបស់ប្រជាជន ។ បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនា ហើយរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ខិតខំបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីកសាងអភិវឌ្ឍមាតុភូមិ អភិវឌ្ឍមូលដ្ឋានភូមិ ឃុំ សង្កាត់ និងលើកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ឈានឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ដែលគ្មានការកើតឡើងជាថ្មីទៀតនូវគ្រោះមហន្តរាយដូចពីអតីតកាល ។
ក្នុងគោលបំណងបន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនឱ្យបានកាន់តែប្រសើរឡើង គណបក្សប្រជាជនកម្ពុជា សូមប្រកាសកម្មវិធីនយោបាយដើម្បីកសាង និងការពារមាតុភូមិ ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ ដូចតទៅ ÷
I- គោលដៅចំបងជាយុទ្ធសាស្ត្រយូរអង្វែងរបស់គណបក្ស
គណបក្សប្រជាជនកម្ពុជា គឺរបស់ប្រជាជន បានកើតឡើងស្ថិតស្ថេរ និងរីកចម្រើនអាស្រ័យដោយប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន ។ ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន គណបក្សមានគោលដៅចំបងជាយុទ្ធសាស្ត្រយូរអង្វែងដែលត្រូវពុះពារ សម្រេចឱ្យបានគឺ ៖
- កសាងប្រទេសជាតិឱ្យជឿនលឿន មានវឌ្ឍនភាពខ្លាំងក្លាលើគ្រប់វិស័យ មានសាមគ្គីភាពរឹងមាំ មានការគោរពសិទ្ធិមនុស្ស តម្លៃសីលធម៌ សមធម៌ សេរីភាព និងយុត្តិធម៌ មានលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះរឹងមាំ ធ្វើឱ្យប្រជាជនបានរស់នៅប្រកបដោយសុភមង្គល សុខដុមរមនា ទាំងក្នុងគ្រួសារ ទាំងក្នុងសហគមន៍ ក៏ដូចក្នុងសង្គមជាតិទាំងមូល ។
- ការពារប្រទេសជាតិឱ្យស្ថិតស្ថេរគង់វង្សក្នុងឯករាជ្យ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដីដ៏ពេញលេញរបស់ខ្លួន ថែរក្សារដ្ឋធម្មនុញ្ញ និងរាល់សមិទ្ធផលនៃសង្គមជាតិ លើកតម្កើងកិត្យានុភាពជាតិឱ្យបានខ្ពស់ឡើងជានិច្ច ។

II- គោលការណ៍គ្រឹះនៃកម្មវិធីនយោបាយរបស់គណបក្ស
ឆ្ពោះទៅរកគោលដៅចម្បងជាយុទ្ធសាស្ត្រខាងលើនេះ
ក្នុងដំណាក់កាលពីឆ្នាំ ២០១៣-២០១៨ គណបក្សកំណត់គោលការណ៍គ្រឹះ ១១
ចំណុច គឺ៖
១- សាមគ្គីប្រជាជាតិទាំងមូល
ដោយមិនបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿសាសនា
ដើមកំណើតជាតិ និងឋានៈក្នុងសង្គមឡើយ
លើមូលដ្ឋានគោរពប្រតិបត្តិខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញនៃព្រះរាជា
ណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីថែរក្សា
ពង្រីករាល់សមិទ្ធផល ដែលសម្រេចបានតាំងពីថ្ងៃជ័យជំនះ ៧មករា
និងធានាជោគជ័យក្នុងដំណើរការកសាង និងការពារមាតុភូមិតទៅមុខទៀត ។
២- កសាង ពង្រឹងខឿនការពារជាតិរបស់ប្រជាជនដែលមានកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទជាស្នូលដ៏រឹងមាំ និងមានការគាំទ្រយ៉ាងសកម្មពីប្រជាជនដើម្បីការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានៅគ្រប់កាលៈទេសៈ។ ការពាររឹងមាំខឿនសន្តិសុខជាតិ ទប់ស្កាត់ បង្ក្រាបបទឧក្រិដ្ឋគ្រប់ប្រភេទ និងរាល់អំពើល្មើសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ រក្សាស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភូមិ ឃុំ ឱ្យរឹងមាំ ដើម្បីការពារជីវភាពដ៏សុខសាន្តរបស់ប្រជាជន លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ និងធានាដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។

៣-
ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស បន្តពង្រឹង
ពង្រីកលទ្ធិប្រជាធិបតេយ្យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ឱ្យកាន់តែរឹងមាំ ស្របទៅនឹងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ច
សង្គម ។ បន្តកសាងពង្រឹងនីតិរដ្ឋប្រកបដោយប្រព័ន្ធច្បាប់គ្រប់គ្រាន់
មានការអប់រំផ្សព្វផ្សាយច្បាប់ទូលំទូលាយ
មានការអនុវត្តច្បាប់ត្រឹមត្រូវ និងមានប្រសិទ្ធភាព ធានាសមភាព
និងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូបចំពោះមុខច្បាប់ ។
រាំងស្កាត់រាល់ទម្រង់នៃការប្រើប្រាស់សិទ្ធិអំណាចបំពានលើច្បាប់
និទ្ទណ្ឌភាព និងអំពើហិង្សាគ្រប់រូបភាព ។
៤- គាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត ។ ប្រកាន់យកគោលការណ៍រៀបចំរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុន ស៊ិនប៉ិច ខិតខំពង្រឹងពង្រីកសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយគ្រប់ កម្លាំងនយោបាយ និងមជ្ឈដ្ឋាននានាក្នុងសង្គមដែលមានឆន្ទៈស្នេហាជាតិពិតប្រាកដ ដើម្បីប្រមូលកម្លាំងកសាង និងការពារមាតុភូមិ ។
៥- ការពារ និងលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ សេចក្តីថ្លែងការណ៍ជាសកលរបស់អង្គការសហប្រជាជាតិ ព្រមទាំងកតិកា និងអនុសញ្ញាអន្តរជាតិនានាស្តីពីសិទ្ធិមនុស្ស ជាអាទិ៍ សិទ្ធិមានជីវិតរស់នៅ សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិធ្វើនយោបាយ សិទ្ធិបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងជំនឿសាសនា សិទ្ធិបង្កើតសហជីព និងអង្គការវិជ្ជាជីវៈនានា ៘ ប្រជាជនម្នាក់ៗទទួលបានពីរដ្ឋប្រកបដោយសមធម៌នូវផលប្រយោជន៍ខាង សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងសេវាសាធារណៈផ្សេងៗទៀត ។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងសង្គមស៊ីវិល ត្រូវបានយកចិត្តទុកដាក់ពង្រឹង ពង្រីកដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ និងនីតិរដ្ឋ ។

៦-
លើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ផ្នែកនៅគ្រប់ថ្នាក់ជូនប្រជា
ជន និងគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែប្រសើរឡើងទាំងគុណភាព
ប្រសិទ្ធភាព និងវិសាលភាព ជាសេវាសាធារណៈដែលនៅកៀកជាមួយប្រជាជន
និងទទួលបានការជឿទុកចិត្ត ។
ពង្រឹងសមត្ថភាពរបស់មន្ត្រីសាធារណៈក្នុងការផ្តល់សេវាជូនប្រជាជន
ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវ ។ រាំងស្កាត់
និងមានវិធានការម៉ឺងម៉ាត់តាមច្បាប់
ចំពោះមន្ត្រីណាដែលបានប្រព្រឹត្តប៉ះពាល់ដល់សិទ្ធិ
និងផលប្រយោជន៍របស់ប្រជាជន ។ បង្កើនវប្បធម៌ និងផ្នត់គំនិតគោរព
និងថែរក្សាទ្រព្យសម្បត្តិសាធារណៈ ។
៧-
បន្តជំរុញដំណើរការនៃកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ
និងទូលំទូលាយរួមមាន ៖ កំណែទម្រង់រដ្ឋបាលសាធារណៈ
ការប្រឆាំងអំពើពុករលួយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ
កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ
និងវិសហមជ្ឈការ កំណែទម្រង់ដីធ្លី ជលផល ការគ្រប់គ្រងព្រៃឈើ
ធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាអភិបាលកិច្ចល្អ
និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព ។
៨- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យសម្រេចបានកំណើនខ្ពស់ប្រកបដោយ ចីរភាពក្នុងរយៈពេលវែង លើមូលដ្ឋានកាន់តែទូលាយ និងកាន់តែមានសមត្ថភាពប្រកួតប្រជែងឡើង ទន្ទឹមនឹងការជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់ រួមចំណែកធ្វើឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានបានសម្រេចនៅឆ្នាំ ២០១៥ ។ អភិវឌ្ឍវិស័យឯកជនដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងជំរុញវិនិយោគក្នុងស្រុក ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍ ពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារ ។ លើកកម្ពស់ការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ បន្តកាត់បន្ថយអត្រាភាពក្រីក្រឱ្យបានលើស ១% ក្នុង១ឆ្នាំ យកចិត្តទុកដាក់កាត់បន្ថយគម្លាតរវាងអ្នកមានចំណូលខ្ពស់ និងអ្នកមានចំណូលទាប រវាងទីក្រុង និងជនបទ ។ បន្តផ្តល់អាទិភាពចំពោះការអភិវឌ្ឍវិស័យអគ្គិសនី ទឹក ផ្លូវ និងធនធានមនុស្ស ។ បន្តអនុវត្តការមិនយកពន្ធលើដីធ្លីរបស់កសិករដែលបង្កបង្កើនផលជា លក្ខណៈគ្រួសារ ការបែងចែកដីជូនប្រជាជនដែលគ្មានដីសម្រាប់សង់លំនៅស្ថាន និងបង្កបង្កើនផល និងការរក្សាដែននេសាទទឹកសាបទាំងអស់ ទុកសម្រាប់ប្រជានេសាទធ្វើនេសាទជាលក្ខណៈគ្រួសារ និងជាកន្លែងអភិរក្សជលផល ។ រក្សាឱ្យបាននូវស្ថិរភាពប្រាក់រៀល និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រជាជន ។

៩- ថែរក្សា និងបន្តពង្រីករាល់សមិទ្ធផលរបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា
និងសប្បុរសជនទាំងឡាយដែលបានកសាងជូនប្រជាជននៅគ្រប់មូលដ្ឋាន
ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី សាលារៀនគ្រប់កម្រិត
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មណ្ឌលសុខភាព លំនៅស្ថាន
វត្តអារាម ស្រះទឹក អណ្តូងទឹក ជាដើម ។
ពង្រឹងរាល់វិធានការដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
ជួយអន្តរាគមន៍សង្គ្រោះប្រជាជនដែលត្រូវរងគ្រោះ
ដោយគ្រោះមហន្តរាយផ្សេងៗ
ហើយមិនទុកឱ្យប្រជាជនណាម្នាក់ត្រូវដាច់ស្បៀងដោយមិនបានដឹង
និងមិនបានដោះស្រាយឡើយ ។
បន្តយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសហគមន៍នៃប្រជាជនក្រីក្រ ។
១០- អភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារ វប្បធម៌ សង្គមកិច្ច
ឱ្យឆ្លើយតបនឹងសំណូមពរនៃការជំរុញល្បឿនកសាងជាតិ
ការធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពនៃការរស់នៅរបស់ប្រជាជន
ព្រមទាំងការលើកកម្ពស់តម្លៃសីលធម៌ និងអត្តសញ្ញាណជាតិ ។
បន្តបង្កើនប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល
និងកងកម្លាំងប្រដាប់អាវុធឱ្យមានជីវភាពបានកាន់តែប្រសើរឡើង
ដោយផ្អែកលើកំណើនសេដ្ឋកិច្ច និងភាពទ្រទ្រង់នៃថវិកាជាតិ
ធានាការបើកផ្តល់ប្រាក់បៀវត្ស
និងរបបគោលនយោបាយឧបត្ថម្ភផ្សេងៗឱ្យមានប្រសិទ្ធភាព និងតម្លាភាព ។
បន្តជំរុញការដំឡើងប្រាក់ឈ្នួល លើកកម្ពស់ជីវភាព
និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស
ដោយផ្អែកលើមូលដ្ឋានច្បាប់ការងារ ។
ពង្រឹងពង្រីកប្រព័ន្ធសុវត្ថិភាពសង្គម
ដើម្បីជួយគាំទ្រដល់ក្រុមជនដែលងាយទទួលរងគ្រោះ ។
ពង្រឹងសមធម៌យេនឌ័រ លើកកម្ពស់តួនាទី
និងស្ថានភាពរបស់ស្ត្រីក្នុងសង្គម ការពារ
លើកស្ទួយសិទ្ធិជាមូលដ្ឋានទាំង ៤ របស់កុមារ ។ ការពារ
លើកកម្ពស់សិទ្ធិជនពិការ យកចិត្តទុកដាក់ចំពោះសុខភាពជនចាស់ជរា ។
លើកកម្ពស់តួនាទីអតីតយុទ្ធជន
និងអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ។ អភិវឌ្ឍយុវជន
ទាំងខាងចំណេះដឹង ចំណេះធ្វើ សុខភាព កាយសម្បទា និងសីលធម៌
ឱ្យក្លាយជាកម្លាំងស្នូលបន្តវេនប្រកបដោយថាមពលរបស់ជាតិ ។ ១១-
បន្តខិតខំធ្វើការតស៊ូតាមផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរ
ជាតិ ដើម្បីឱ្យតុលាការនេះបកស្រាយសាលក្រមឆ្នាំ ១៩៦២
ស្តីពីបូរណភាពដែនដីដែលស្ថិតនៅក្នុងអធិបតេយ្យភាពកម្ពុជានៅ
តំបន់ប្រាសាទព្រះវិហារ ។ បន្តលើកកម្ពស់ការអនុវត្តនយោបាយការបរទេស
អព្យាក្រឹត សន្តិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ
ខិតខំកសាងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេស
ដោយឈរលើមូលដ្ឋានស្មើភាព គោរពឯករាជ្យ អធិបតេយ្យ
បូរណភាពទឹកដីនៃប្រទេសនីមួយៗ និងមានផលប្រយោជន៍ទៅវិញទៅមក
ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម
ក្នុងក្របខ័ណ្ឌទ្វេភាគីជាមួយប្រទេសជាមិត្ត
និងក្នុងក្របខ័ណ្ឌអនុតំបន់ តំបន់ និងអន្តរជាតិ ។
បន្តបំពេញតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងកិច្ចការអន្តរជាតិនានា
ជាពិសេសក្នុងការធ្វើសមាហរណកម្មអាស៊ាន
ដើម្បីធ្វើឱ្យសម្រេចសហគមន៍អាស៊ាន ឆ្នាំ ២០១៥ ។
បន្តខិតខំដោះស្រាយបញ្ហាព្រំដែនគោក
និងសមុទ្រជាមួយប្រទេសជិតខាងឱ្យបានសម្រេច
ដោយផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិ
និងលិខិតុបករណ៍អន្តរជាតិនានា
ជាពិសេសជំរុញការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ប្រទេសឡាវ
ឱ្យបានឆាប់ចប់សព្វគ្រប់ និងជាមួយប្រទេសថៃ
ខិតខំបន្តរុករកបង្គោលសីមាចាស់ដែលនៅសេសសល់ឱ្យបានឆាប់
ព្រមទាំងជំរុញឱ្យមានការឯកភាពគ្នាលើទីតាំងបង្គោលដែលបានរកឃើញ
ហើយ ដើម្បីធានានូវអធិបតេយ្យ
និងបូរណភាពទឹកដីដ៏ពេញលេញរបស់កម្ពុជា
និងកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព
សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។
III- នយោបាយតាមវិស័យ
ក- ការការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
ការពារជាតិ
១-
ពង្រឹងកិច្ចការពារអធិបតេយ្យជាតិនៃព្រះរាជាណាចក្រកម្ពុជាលើដែន
ដីគោក ដែនកោះ ដែនទឹកផ្ទៃក្នុង ដែនសមុទ្រ តំបន់តភ្ជាប់
តំបន់សេដ្ឋកិច្ចផ្តាច់មុខ ខ្ពង់រាបបាតសមុទ្រ និងដែនអាកាស
ដោយយកចិត្តទុកដាក់លើការកសាងផែនការយុទ្ធសាស្ត្រការពារជាតិ
ពង្រឹងទីតាំងឈរជើងរបស់កងឯកភាពជួរមុខ កសាងទីតាំងបង្អែក
ប្រព័ន្ធការពារ ប្រព័ន្ធទំនាក់ទំនងបញ្ជា ប្រព័ន្ធគាំទ្រ
ផ្លូវគមនាគមន៍ ៘
ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចការពារជាតិ ។
ពង្រឹងការតស៊ូតាមផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ
ដើម្បីការពារអធិបតេយ្យរបស់កម្ពុជានៅតំបន់ប្រាសាទព្រះវិហារ ។
លើកទឹកចិត្តប្រជាពលរដ្ឋតាំងទីលំនៅ
កសាងភូមិស្ថានតាមបណ្តោយព្រំដែន
ផ្សារភ្ជាប់នឹងការរឹតចំណងមិត្តភាព
និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង
ដើម្បីកសាងព្រំដែនជាតំបន់សន្តិភាព សន្តិសុខ សហប្រតិបត្តិការ
និងអភិវឌ្ឍន៍ពិតប្រាកដ ។
២- បន្តអនុវត្តកំណែទម្រង់កងយោធពលខេមរភូមិន្ទ
ឱ្យស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក
ជាកងកម្លាំងដែលមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុ
ភូមិ គោរពស្រឡាញ់ប្រជាជន មានឆន្ទៈប្រយុទ្ធប្តូរផ្តាច់
និងសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារឯករាជ្យ សន្តិភាព អធិបតេយ្យ
បូរណភាពទឹកដី និងរាល់សមិទ្ធផលនៃសង្គមជាតិបានរឹងមាំ
ហើយចូលរួមសកម្មក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ។
៣- បន្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យការពារជាតិ
តាមរយៈការបង្កើនគុណភាពហ្វឹកហ្វឺននៅតាមបណ្តាសាលាហ្វឹកហ្វឺន
ពង្រឹងសមត្ថភាពយោធាចារ្យ
កសាងជួរនាយទាហានវ័យក្មេងដែលជ្រើសចេញពីសិស្ស និស្សិត
និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត
ដើម្បីពង្រីកកម្មវិធីបណ្តុះបណ្តលយោធិនអាជីព ។
ពង្រឹងខ្សែរយៈចាត់តាំងក្នុងជួរកងទព័នៅគ្រប់ថ្នាក់
ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងកងកម្លាំង ។
លើកកម្ពស់សុខុមាលភាពកងទព័ ធានាការផ្គត់ផ្គង់ភ័ស្តុភារ
ហិរញ្ញវត្ថុ
និងសម្ភារៈបច្ចេកទេសគ្រប់ប្រភេទដល់កងទព័ឱ្យបានល្អប្រសើរ
ជាពិសេសចំពោះបណ្តាកងឯកភាពឈរជើងនៅខ្សែត្រៀមជួរមុខ
និងកងការពារដែនកោះ ។
៤- ពង្រឹងពង្រីកទំនាក់ទំនង
និងសហប្រតិបត្តិការអន្តរជាតិសម្រាប់ការអភិវឌ្ឍកងយោធពលខេមរ
ភូមិន្ទលើគ្រប់ផ្នែក
និងបន្តចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពលើពិភពលោកក្នុងក្រប
ខ័ណ្ឌកងកម្លាំង រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ។ សន្តិសុខ
និងសណ្តាប់ធ្នាប់សាធារណៈ
៥- ការពារសន្តិសុខជាតិ
ប្រឆាំងដាច់ខាតរាល់អំពើដែលនាំទៅដល់ការបង្កអស្ថិរភាពនយោបាយ
ការបង្កជម្លោះប្រដាប់អាវុធក្នុងជាតិ ឬជាមួយប្រទេសជិតខាង
និងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រឆាំង
នឹងប្រទេសជិតខាង ។ បង្ការដាច់ខាតមិនឱ្យកើតមានការគំរាមកំហែង
ការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ អាយុជីវិត ឬមហន្តរាយ
ដែលបង្កឡើងដោយអំពើភេរវកម្ម ។
៦-
ពង្រឹងវិធានការគ្រប់គ្រងសង្គម
ដោយគួបផ្សំនឹងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស
ក្នុងតំបន់ និងពិភពលោក ដើម្បីបង្ការ ទប់ស្កាត់
និងបង្ក្រាបមិនឱ្យមានក្រុមសង្គមងងឹតកើតមាននៅកម្ពុជា ។
យកចិត្តទុកដាក់ស្រាវជ្រាវ ស៊ើបអង្កេត
មិនទុកឱ្យមានខ្សែររយៈនៃបណ្តាញឧក្រិដ្ឋជនឆ្លងដែន
ធ្វើសកម្មភាពបាន
ឬប្រើប្រាស់កម្ពុជាជាភូមិសាស្ត្រគេចខ្លួនពីសំណាញ់ច្បាប់នៃ
ប្រទេសក្រៅ ។
៧-
លើកកម្ពស់ចលនាមហាជនចូលរួមការពារសន្តិសុខ សុវត្ថិភាព
នៅមូលដ្ឋានឱ្យបានក្លៀវក្លា
ដើម្បីពង្រឹងខឿនសន្តិសុខជាតិឱ្យកាន់តែរឹងមាំ
តាមរយៈការបន្តជំរុញចលនាអនុវត្តគោលនយោបាយ “ភូមិ ឃុំ
មានសុវត្ថិភាព” ឱ្យមាននិរន្តរភាព
និងសកម្មនៅគ្រប់មូលដ្ឋានទូទាំងប្រទេស ។ ពង្រឹងវិធានការទប់ស្កាត់
និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសអំពើប្លន់
ឃាដកម្ម អំពើហិង្សាដោយចេតនា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស
និងសកម្មភាពជនទំនើង ។ ល។ ដើម្បីបង្កភាពកក់ក្តៅក្នុងការរស់នៅ
និងប្រកបមុខរបររបស់ប្រជាជន ។
៨-
ខិតខំរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ
ស្របតាមស្ថានភាពប្រទេសជាតិដែលកំពុងមានការរីកចម្រើន
ដោយយកចិត្តទុកដាក់គ្រប់គ្រងកត្តាជាមូលដ្ឋាននានាក្នុងការធានា
សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ដូចជាជំរុញការរៀបចំសណ្តាប់ធ្នាប់
និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការងារគ្រប់គ្រងអាវុធជាតិផ្ទុះ
ការគ្រប់គ្រងមុខរបរពិសេស ការងារផ្តល់អត្តសញ្ញាណប័ណ្ណ ការបង្ការ
និងពន្លត់អគ្គិភ័យ ៘
៩-
ពង្រឹងការគ្រប់គ្រងជនបរទេសគ្រប់ប្រភេទនៅកម្ពុជា
មិនទុកឱ្យមានមុខសញ្ញាគ្រោះថ្នាក់
ឬមុខសញ្ញាហាមឃាត់នានាអាចជ្រៀតចូលបាន ។
បន្តជំរុញការដោះស្រាយបញ្ហាជនបរទេសអន្តោប្រវេសន៍
និងគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាព
ព្រមទាំងដោះស្រាយអំពើល្មើសច្បាប់របស់ជនបរទេសយ៉ាងម៉ឺងម៉ាត់តាម
ច្បាប់ជាតិ និងអន្តរជាតិ ។
១០-
លើកកម្ពស់សមត្ថភាពបំពេញភារកិច្ចរបស់កងកម្លាំងនគរបាលជាតិឱ្យ
កាន់តែមានវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ
សីលធម៌ គុណធម៌ ក្លាយជាស្ថាប័នបម្រើប្រជាជនដ៏ស្មោះត្រង់
និងជាបង្អែកជាទីទុកចិត្តកក់ក្តៅរបស់សង្គមជាតិ ។
ខ- ការពង្រឹងរដ្ឋបាលសាធារណៈ
វិមជ្ឈការ វិសហមជ្ឈការ ការពង្រឹងផ្នែកច្បាប់ និងប្រព័ន្ធយុត្តិធម៌
និងការប្រឆាំងអំពើពុករលួយ ៖
១១-
បន្តអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ
សំដៅធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព
ប្រសិទ្ធផល និងជំនឿទុកចិត្ត ហើយលើកកម្ពស់វប្បធម៌សេវាសាធារណៈ
ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ
ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈទៅជាអ្នកផ្តល់សេវាសាធារណៈដ៏
មានប្រសិទ្ធភាព ដែលបម្រើប្រជាជនបានកាន់តែល្អប្រសើរឡើង ។
គណបក្សនឹងបន្តផ្តោតលើការអនុវត្តយុទ្ធសាស្ត្រទាំង ៣
នៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលគឺ ៖ ១- ការពង្រឹងគុណភាព
និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ តាមរយៈការបង្កើត
និងដាក់ឱ្យអនុវត្តស្តង់ដារសេវាសាធារណៈ , ២-ការអភិវឌ្ឍសមត្ថភាព
ការកែលម្អការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស
តាមរយៈការបង្កើត
និងដាក់ឱ្យអនុវត្តគោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ
និងប្រព័ន្ធគ្រប់គ្រងគុណផលការងារ ,
និង ៣-ការកែទម្រង់ប្រព័ន្ធបៀវត្ស
និងប្រាក់បន្ថែមផ្សេងៗដើម្បីពង្រឹងប្រសិទ្ធភាពការងារ
ព្រមទាំងការពង្រឹងការគ្រប់គ្រងក្របខ័ណ្ឌ
និងការពង្រាយមន្ត្រីរាជការស៊ីវិល ។
១២-
បន្តអនុវត្តឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត
នូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
តាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម
ជាតិ ។ បន្តពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់អំពីស្ថាប័ន
ប្រព័ន្ធគ្រប់គ្រងអភិវឌ្ឍធនធានមនុស្ស ការផ្ទេរមុខងារ និងធនធាន
ប្រព័ន្ធថវិកា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ការកសាងសមត្ថភាព
សំដៅធានាឱ្យរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ
បំពេញការងារដោយមានការចូលរួមគណនេយ្យភាព តម្លាភាព
និងការឆ្លើយតប ក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន
និងការចូលរួមកាត់បន្ថយភាពក្រីក្រ
ដើម្បីរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
សង្គម របស់ប្រទេសជាតិប្រកបដោយនិរន្តរភាព ។
១៣-
បន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅកំណែទម្រង់ច្បាប់
និងប្រព័ន្ធយុត្តិធម៌
សំដៅជំរុញការរៀបចំក្របខ័ណ្ឌច្បាប់ឱ្យមានស្ថិរភាព
និងកាន់តែទទួលបានការជឿទុកចិត្ត ព្រមទាំងពង្រឹងសមត្ថភាព
ឯករាជភាព និងភាពមិនលំអៀងនៃស្ថាប័នតុលាការ
ដែលជាកត្តាដ៏សំខាន់នៃដំណើរការពង្រឹងនីតិរដ្ឋ
ការបែងចែកអំណាចដាច់ពីគ្នា ការគោរពសិទ្ធិបុគ្គល
និងការធានាភាពយុត្តិធម៌សម្រាប់ប្រជាជនទូទៅ ។
ដើម្បីសម្រេចទិសដៅនេះ
បណ្តាសកម្មភាពសំខាន់ៗនឹងត្រូវបន្តជំរុញយ៉ាងសកម្ម ជាអាទិ៍
សម្រាប់កំណែទម្រង់ច្បាប់
គឺជំរុញការកសាងច្បាប់ថ្មីៗតាមការចាំបាច់នៃការគ្រប់គ្រងរដ្ឋ
និងស្របតាមដំណើរការបង្កើតសហគមន៍អាស៊ានឆ្នាំ ២០១៥
ការពង្រឹងការអនុវត្តច្បាប់នានាជាធរមានឱ្យកាន់តែមានប្រសិទ្ធ
ភាព ការបង្កើនការអប់រំផ្សព្វផ្សាយ
និងបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់គ្រប់ថ្នាក់
និងប្រជាជនឱ្យបានទូលំទូលាយក្នុងវិស័យច្បាប់ ។
សម្រាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌
គឺការជំរុញការកសាងច្បាប់ពាក់ព័ន្ធនឹងស្ថាប័នតុលាការ ជាអាទិ៍
ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា
និងវិសោធនកម្មច្បាប់ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
ដើម្បីឱ្យការដោះស្រាយរឿងក្តីតាមនីតិវិធីជាធរមានបានកាន់តែឆាប់
រហ័ស និងប្រកបដោយយុត្តិធម៌
គណបក្សនឹងបន្តជំរុញការពង្រឹងស្ថាប័នតុលាការ និងអយ្យការ
តាមរយៈការខិតខំបង្កើនសមត្ថភាពរបស់ចៅក្រម ព្រះរាជអាជ្ញា
និងមន្ត្រីតុលាការ
និងជំរុញបង្កើតរដ្ឋបាលតុលាការតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ។
ជាមួយគ្នានេះដែរ ក្រមសីលធម៌ មនសិការ វិជ្ជាជីវៈ និងវិន័យ
នឹងត្រូវពង្រឹងតាមរយៈការបណ្តុះបណ្តាលបឋម
និងការបណ្តុះបណ្តាលបន្តនៅរាជបណ្ឌិត សភាវិជ្ជាជីវៈតុលាការ
ហើយនិងការចុះធ្វើអធិការកិច្ចនៅតាមសាលាជម្រះក្តីរបស់អង្គភាព
អធិការកិច្ចនៃ
ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
បន្តជំរុញការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ដើម្បីកាត់បន្ថយចំនួនសំណុំរឿងដែលមិនចាំបាច់ក្នុងតុលាការ
និងកាត់បន្ថយភាពស្មុគស្មាញក្នុងសង្គម ។ បន្តជំរុញការកសាងអគារ
និងបំពាក់សម្ភារៈសម្រាប់សាលាជម្រះក្តីឱ្យមានស្តង់ដារ
ដើម្បីផ្តល់លទ្ធភាពទទួលបានយុត្តិធម៌សម្រាប់ប្រជាជនគ្រប់រូប ។
១៤-
ប្រកាន់ខ្ជាប់ជំហរម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ
តាមរយៈការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃវិធានការស្នូលទាំង ៣ គឺ ៖
ការអប់រំដើម្បីឱ្យម្នាក់ៗ ទាំងអ្នកដើមចម
និងអ្នកទទួលផលមិនប្រព្រឹត្តអំពើពុករលួយ , ការបង្ការ
និងទប់ស្កាត់ ដើម្បីឱ្យម្នាក់ៗមិនអាចប្រព្រឹត្តអំពើពុករលួយ ,
និងការបង្ក្រាបបទល្មើសបញ្ជូនទៅតុលាការ
ដើម្បីឱ្យម្នាក់ៗមិនហ៊ានប្រព្រឹត្តអំពើពុករលួយ ។ លើមូលដ្ឋាននេះ
ទើបធានាបាននូវការលើកកម្ពស់ប្រសិទ្ធភាពនៃសេវាគ្រប់បែបយ៉ាង
ពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ
និងយុត្តិធម៌របស់មន្ត្រីដែលជាកត្តាចាំបាច់ក្នុងការអប់រំខ្លួន
សង្គមជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដើម្បីបំបាត់ឱកាស
និងរារាំងអំពើពុករលួយ ចាំបាច់ត្រូវបន្តអនុវត្តឱ្យបានសកម្ម
និងមានលទ្ធផលខ្ពស់ក្នុងការលុបបំបាត់ការយកកម្រៃសេវាខុសច្បាប់
នៅរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ នៅក្រសួង ស្ថាប័ន មន្ទីរ
និងការិយាល័យនានា គឺគ្មានការទារលុយតាមកន្លែងធ្វើការ តាមផ្សារ
តាមដងផ្លូវ តាមដងទន្លេ ឬច្រកព្រំដែនឡើយ ។
គ- ការអភិវឌ្ឍសេដ្ឋកិច្ច ៖
ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ
១៥- បន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
និងកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងបរិការណ៍
អតិផរណាមានកម្រិតទាប និងអាចគ្រប់គ្រងបាន
ហើយអត្រាប្តូរប្រាក់មានស្ថិរភាព
ដើម្បីធានាបរិស្ថានអនុគ្រោះសម្រាប់ការអភិវឌ្ឍ
និងការសម្រេចគោលដៅធំៗនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ការលើកកម្ពស់ជីវភាពរបស់ប្រជាជន
ព្រមទាំងសមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក ។ ក្នុងគោលដៅនេះ
គណបក្សខិតខំសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧%
ក្នុងមួយឆ្នាំ
ដើម្បីធ្វើឱ្យកម្ពុជាអាចចាកចេញផុតពីប្រទេសមានចំណូលទាប
ឈានឡើងជាប្រទេសមានចំណូលមធ្យមកម្រិតទាប យ៉ាងយូរនៅឆ្នាំ២០១៨
និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។
ជាមួយគ្នានេះ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ ២០១៥ របស់កម្ពុជា
និងគោលដៅកាត់បន្ថយអត្រានៃភាពក្រីក្រជាង ១%
ក្នុងមួយឆ្នាំក៏ត្រូវសម្រេចឱ្យបាន
និងខិតខំរួមចំណែកធ្វើឱ្យសម្រេចគោលដៅសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ
២០១៥ ។ ការរីកចម្រើនខាងសេដ្ឋកិច្ច ត្រូវតែធានានូវកាលានុវត្តភាព
ការចូលរួម
និងការទទួលផលដោយសមធម៌សម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់។
១៦- បន្តអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច
និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសមស្របគួបផ្សំនឹងគោលនយោបាយ
រូបិយវត្ថុដ៏ប្រយ័ត្នប្រយែងប្រកបដោយប្រសិទ្ធភាព ។
ខិតខំធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច
ដោយឈរលើមូលដ្ឋានភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា
និងការផ្សារភ្ជាប់សេដ្ឋកិច្ចកម្ពុជា
ជាមួយបណ្តាញផលិតកម្មក្នុងតំបន់ ក្នុងនោះយកចិត្តទុកដាក់ជាពិសេស
ការបន្តអនុវត្តគោលនយោបាយជំរុញផលិកម្មស្រូវ និងការនាំចេញអង្ករ
ដែលត្រូវបានចាត់ទុកជាមាស ស របស់កម្ពុជា
ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្មន្តសាល
និងកសិ-ឧស្សាហកម្ម
ព្រមទាំងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍
ឆ្នាំ ២០១២-២០២០។
១៧- បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដើម្បីសម្រេចបាននូវប្រព័ន្ធហិរញ្ញវត្ថុសាធារណៈមួយដែលមានលក្ខណៈ ស្តង់ដារអន្តរជាតិ សំដៅធ្វើឱ្យប្រព័ន្ធនេះក្លាយជាឧបករណ៍អភិវឌ្ឍន៍មួយដ៏មានប្រសិទ្ធ ភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ច ធានាសមធម៌ យុត្តិធម៌សង្គម ធានាទ្រទ្រង់ប្រតិបត្តិការរបស់រដ្ឋ និងការផ្តល់សេវាសាធារណៈ ព្រមទាំងរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ។ ក្នុងគោលដៅខាងលើខាងផ្នែកចំណូល គឺខិតខំជំរុញការប្រមូលចំណូលថវិកាជាតិទាំងចំណូល សារពើពន្ធ និងមិនមែនសារពើពន្ធឱ្យមានកំណើនជារៀងរាល់ឆ្នាំ។ ខាងផ្នែកចំណាយ គឺបន្តផ្តល់អាទិភាពលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបង្កើនសមត្ថភាព និងការលើកកម្ពស់ជីវភាព របស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។ ផ្សារភ្ជាប់ចំណាយសម្រាប់វិស័យនីមួយៗទៅនឹងគណនេយ្យភាពនៃសម្មតិ កម្មនៅក្នុងវិស័យនោះ ។ ខិតខំបង្កើនអតិរេកចរន្ត ដើម្បីធានាដល់តម្រូវការវិនិយោគសាធារណៈ និងសេវាបំណុល ព្រមទាំងបង្កលក្ខណៈដល់ការសន្សំទុនបម្រុងរបស់រដ្ឋ ។ ក្នុងការគ្រប់គ្រងការប្រមូលចំណូល និងការចាត់ចែងចំណាយត្រូវផ្តោតលើប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព ជាមួយគ្នានេះ បន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចក្នុងការគ្រប់គ្រងបំណុលសាធារណៈ ឱ្យស្ថិតក្នុងលទ្ធភាពទ្រទ្រង់នៃសេដ្ឋកិច្ចជាតិ។
១៨- បន្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ សំដៅកសាងប្រព័ន្ធហិរញ្ញវត្ថុមួយដ៏រឹងមាំ និងផ្អែកលើគោលការណ៍ទីផ្សារ ដែលបម្រើឱ្យការកៀរគរ និងបែងចែកធនធានប្រកបដោយប្រសិទ្ធភាព។ ប្រព័ន្ធនេះត្រូវមានការគ្រប់គ្រង ត្រួតពិនិត្យសមស្របមានលក្ខណៈប្រកួតប្រជែងសមាហរណកម្ម តម្លាភាព និងប្រសិទ្ធភាព។ ក្នុងគោលដៅនេះ គណបក្សបន្តជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០១១-២០២០ ដោយផ្តោតសំខាន់លើវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ សំដៅគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ច នវានុវត្តន៍ និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យកសិ ឧស្សាហកម្ម និងកម្មន្តសាល ក៏ដូចលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច មធ្យម និងសម្រាប់ប្រជាពលរដ្ឋទូទៅ ព្រមទាំងជំរុញការធ្វើសមាហរណកម្មហិរញ្ញវត្ថុជាមួយបណ្តាប្រទេស ក្នុងអាស៊ាន។
១៩- អនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាពទន់ភ្លន់ និងប្រុងប្រយ័ត្ន ដែលរួមចំណែក ដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កើតបរិស្ថានអំណោយផលដល់ការអភិវឌ្ឍន៍។ បន្តរក្សារបបអត្រាប្តូរប្រាក់អណ្តែតមានការគ្រប់គ្រង ដើម្បីរក្សាស្ថិរភាពប្រាក់រៀល ពង្រឹងជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើប្រាក់រៀល ជំរុញការប្រើប្រាស់ប្រាក់រៀលលើមូលដ្ឋានស្ថិរភាពតម្លៃប្រាក់រៀល និងកាត់បន្ថយដុល្លាររូបនីយកម្ម។ ពង្រឹងប្រព័ន្ធធនាគារឱ្យកាន់តែមានប្រសិទ្ធភាព សមាហរណកម្ម និងការប្រកួតប្រជែងតាមរយៈការបង្កើនប្រសិទ្ធភាពនៃការត្រួត ពិនិត្យ ការគ្រប់គ្រងហានិភ័យសន្ទនីយភាព ហានិភ័យឥណទាន និងហានិភ័យទីផ្សារ ដោយអនុលោមតាមស្តង់ដារអន្តរជាតិ។ បន្តពង្រឹងប្រព័ន្ធមីក្រូហិរញ្ញវត្ថុឱ្យកាន់តែមានភាពរឹងមាំមាន ប្រសិទ្ធភាព និងបម្រើផលប្រយោជន៍នៃស្រទាប់ប្រជាជនក្រីក្រ ជាមួយនឹងតម្លៃសេវាហិរញ្ញវត្ថុសមស្របដែលអាចទទួលយកបាន។ ព្រមជាមួយនេះ បន្តជំរុញការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដូចជា វិស័យធានារ៉ាប់រង វិស័យសោធនវិស័យមូលបត្រ និងវិស័យអចលនទ្រព្យជាដើម។
ភាពជាដៃគូក្នុងការអភិវឌ្ឍ
២០- ពង្រឹងភាពជាដៃគូជាមួយសហគមន៍ដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល ដោយឈរលើគោលការណ៍ជាមូលដ្ឋានដែលមានចរិតសកល និងធានាភាពជាម្ចាស់របស់រដ្ឋក្នុងការដឹកនាំការអភិវឌ្ឍន៍ប្រទេស ជាតិ។ ពង្រឹងពង្រីកសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងសមាគមនានាដែលត្រូវបានបង្កើតឡើងដោយស្របច្បាប់ ហើយធ្វើប្រតិបត្តិការដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ និងនីតិរដ្ឋ ដើម្បីចូលរួមក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការលើកកម្ពស់លទ្ធិ- ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងចូលរួមតាមដានការអនុវត្តគោលនយោបាយផងដែរ។ បន្តពង្រឹងយន្តការវេទិកានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា វេទិការាជរដ្ឋាភិបាល និងវិស័យឯកជន និងវេទិការាជរដ្ឋាភិបាល ជាមួយអង្គការមិនមែនរដ្ឋាភិបាល ហើយជំរុញឱ្យវេទិកាទាំងនេះក្លាយជាវេទិកាអភិវឌ្ឍន៍កម្ពុជា ដែលជាយន្តការសម្រាប់ឱ្យរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ចូលរួមពិភាក្សារាល់បញ្ហាដែលពាក់ព័ន្ធនឹង ការអភិវឌ្ឍន៍ទាំងវិស័យសាធារណៈ ទាំងវិស័យឯកជន។

កសិកម្ម
២១- បន្តអភិវឌ្ឍន៍វិស័យកសិកម្មឱ្យក្លាយជាផ្នែកនាំមុខមួយដែលមានប្រៀប ខ្លាំងពិតប្រាកដ ដើម្បីធ្វើជាមូលដ្ឋានមួយដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាព ធានាសន្តិសុខស្បៀង បង្កើនការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជន ជាពិសេសប្រជាជននៅជនបទ ហើយរួមចំណែកដល់ការការពារបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ដើម្បីសម្រេចគោលដៅនេះ គណបក្សនឹងផ្តោតលើការអនុវត្តបណ្តាកម្មវិធីសំខាន់ៗ រួមមាន ការបញ្ជូលបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ការបង្កើនផលិតភាព និងពិពិធកម្មកសិកម្មទាំងការដាំដុះ និងការចិញ្ចឹម ការជំរុញការចូលទីផ្សារអន្តរជាតិនៃផលិតផលកសិកម្មរបស់កម្ពុជា ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានជលផល និងការការពារ និងគ្រប់គ្រងធនធានព្រៃឈើប្រកបដោយចីរភាព ។

២២-
ខិតខំសម្រេចគោលនយោបាយជំរុញផលិតកម្មស្រូវ
និងការនាំចេញអង្ករឱ្យបាន ១លានតោន នៅឆ្នាំ ២០១៥
សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសផលិតស្បៀងនាំមុខមួយនៅលើពិភព
លោក ។
រក្សាផ្ទៃនេសាទទឹកសាបសម្រាប់ប្រជាជនធ្វើនេសាទជាលក្ខណៈគ្រួសារ
ពង្រឹងតំបន់អភិរក្ស បង្កើនការការពារធនធានជលផល
លុបបំបាត់បទល្មើសនេសាទគ្រប់រូបភាព
និងជំរុញការអភិវឌ្ឍន៍វារីវប្បកម្ម រួមនឹងការបន្ត ពង្រឹង
និងពង្រីកសហគមន៍នេសាទ។ រក្សាផ្ទៃដីដែលគ្របដណ្តប់ដោយព្រៃឈើ
ដោយត្រូវបង្កើនការការពារធនធានព្រៃឈើ
ពិសេសការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ
ការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ ជំរុញការដាំដើមឈើឡើងវិញ
និងបង្កើនសមត្ថភាពសហគមន៍ព្រៃឈើ លើមូលដ្ឋានធានានិរន្តរភាព
និងប្រសិទ្ធភាពគ្រប់គ្រង។
២៣- ជំរុញការអភិវឌ្ឍន៍ដំណាំកៅស៊ូឱ្យរីកចម្រើនទាំងបរិមាណ និងគុណភាព ក្លាយជាវិស័យដ៏មានសក្តានុពល និងភាពប្រកួតប្រជែងតាមរយៈការពង្រីកការដាំដុះកៅស៊ូប្រកបដោយ ទិន្នផលខ្ពស់ ដោយបន្តអនុវត្តយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍កៅស៊ូធម្មជាតិនៅ កម្ពុជា ឆ្នាំ ២០១១-២០២០ សំដៅធ្វើឱ្យផ្ទៃដីដាំកៅស៊ូកើនឡើងដល់ជាង ៣០០ ០០០ ហ.ត និងមានបរិមាណផលិតផលពី ២៥០ ០០០ ទៅ ៣០០ ០០០តោន នៅឆ្នាំ ២០២០។ យុទ្ធសាស្ត្រអភិវឌ្ឍន៍កៅស៊ូធម្មជាតិនឹងផ្តោតលើការធានាគុណភាព និងផលិតភាពនៃការដាំដុះកៅស៊ូ ការសិក្សាលទ្ធភាពប្រើប្រាស់សក្តានុភាពដីទំនេរដែលអាចដាំកៅស៊ូ បាន ការជំរុញការដាំដុះកៅស៊ូគ្រួសារ ការជំរុញចម្ការកៅស៊ូឧស្សាហកម្ម ធ្វើជាស្នូលនៃការអភិវឌ្ឍន៍ចម្ការកៅស៊ូគ្រួសារ និងការជំរុញតម្លៃឱ្យបានខ្ពស់។ ២៤- ផ្អាកការផ្តល់សម្បទានដីសេដ្ឋកិច្ច ឬជួលអចិន្ត្រៃយ៍។ ធ្វើសន្និធិដីសម្បទានសេដ្ឋកិច្ច ហើយពង្រឹងការគ្រប់គ្រងប្រភេទដីនេះឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាន និងកិច្ចសន្យា ជាពិសេសតាមរយៈ ការបង្កើនយន្តការចុះពិនិត្យផ្ទៀងផ្ទាត់ជាប្រចាំនូវសកម្មភាព វិនិយោគរបស់ក្រុមហ៊ុនដែលទទួលដីសម្បទាននានា ដែលបានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ដើម្បីធានាដល់កិច្ចដំណើរការនៃសកម្មភាពវិនិយោគផង និងការទប់ស្កាត់នូវភាពអសកម្មផ្សេងៗ ដែលអាចកើតមានទាក់ទងនឹងដីសម្បទានផង។
ដីធ្លី និងសំណង់
២៥- បន្តអនុវត្តការកែទម្រង់ដីធ្លី ដែលផ្តោតលើការងាររដ្ឋាបាលដីធ្លីការងាររៀបចំដែនដី និង នគរូបនីយកម្ម ការងារបែងចែកដីធ្លី និងការអភិវឌ្ឍន៍វិស័យសំណង់ ដើម្បីធានាការការពារសិទ្ធិលើដីធ្លីរបស់ប្រជាជន ព្រមទាំងការគ្រប់គ្រងការប្រើប្រាស់ធនធានធម្មជាតិ និងដីរដ្ឋប្រកបដោយតម្លាភាព សមធម៌ ចីរភាព និងប្រសិទ្ធភាព។ បន្តអនុវត្តនយោបាយមិនយកពន្ធលើដីធ្លីកសិកម្មរបស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ។
២៦- លើផ្នែករដ្ឋបាលដីធ្លីបន្តជំរុញការចុះបញ្ជីដី និងផ្តល់កម្មសិទ្ធិដីទាំងដីរដ្ឋ ដីឯកជន និងដី សហគមន៍ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដោយជំរុញល្បឿន នៃការចុះបញ្ជីដី សំដៅឈានទៅសម្រេចឱ្យបាន ១០០% នូវការចុះបញ្ជីដីតាមផែនការនៃបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល ជិត ២លាន ហ.ត នៅរវាងដើមឆ្នាំ ២០១៤ ក្នុងក្របខ័ណ្ឌនៃការអនុវត្ត “នយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី” និងសម្រេចឱ្យបាន ៧០% ដល់ឆ្នាំ២០១៨ លើបរិមាណក្បាលដីដែលត្រូវចុះបញ្ជីសរុប ៦ ទៅ ៧លានក្បាលដីក្នុងទូទាំងប្រទេស។ ខិតខំកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យបានភាពអនាធិបតេយ្យរំលោភកាន់កាប់ដីគ្រប់ ប្រភេទដោយខុសច្បាប់ ទប់ស្កាត់ការប្រមូលដីទុកមិនប្រើប្រាស់ ឬមិនធ្វើអាជីវកម្មដោះស្រាយទំនាស់ដីធ្លីប្រកបដោយតម្លាភាព និងយុត្តិធម៌ ដោយពង្រឹងការប្រតិបត្តិឱ្យបានត្រឹមត្រូវតាមក្របខ័ណ្ឌគតិយុត្តិ ជាធរមាន ព្រមទាំងឆ្លើយតបទៅនឹងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៃការងារដីធ្លី ។ ជំរុញការកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការកសាងយុទ្ធសាស្ត្រជាតិនៃការអភិវឌ្ឍន៍ទីក្រុង ទីប្រជុំជន និងតំបន់ឆ្នេរ ។
២៧- លើផ្នែករៀបចំដែនដី គឺធានាការគ្រប់គ្រងការការពារ និងការប្រើប្រាស់ដី និងធនធាន ធម្មជាតិប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីរក្សានិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយសមធម៌ទាំងនៅទីប្រជុំជន និងជនបទ ព្រមទាំងទប់ស្កាត់វិវាទនៃការប្រើប្រាស់ដី ដោយពង្រឹងការអនុវត្តតាមច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្មច្បាប់សំណង់ ក្របខណ្ឌយុទ្ធសាស្ត្រនៃ គោលនយោបាយដីធ្លី គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងអភិបាលកិច្ចល្អ។ ទន្ទឹមនេះ កសាងគោលនយោបាយជាតិស្តីពីលំនៅស្ថាន ដើម្បីដោះស្រាយលំនៅស្ថានជូនប្រជាពលរដ្ឋក្រីក្រសម្រាប់ការរស់នៅ ប្រកបដោយសុវត្ថិភាព សុខុមាលភាព និងភាពថ្លៃថ្នូរ។

២៨- លើផ្នែកបែងចែកដី
គឺផ្តល់ទិសដៅច្បាស់លាស់ដើម្បីធ្វើការបែងចែក
និងប្រើប្រាស់ដីរដ្ឋ សម្រាប់គោលបំណងឯកជន
និងសាធារណៈប្រកបដោយតម្លាភាព និងសមធម៌
ឆ្លើយតបទៅនឹងតម្រូវការដីរបស់ប្រជាពលរដ្ឋទូទៅ
ជាពិសេសប្រជាពលរដ្ឋក្រីក្រយុទ្ធជនពិការគ្រួសារយុទ្ធជនពលី
អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារដែលគ្មានដី ខ្វះដី
ហើយត្រូវការដីពិតប្រាកដ តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច
និងការធ្វើប្រទានកម្មដោយធានាឱ្យបាននូវសមធម៌ ស្ថិរភាពសង្គម
សន្តិសុខស្បៀង និងការសម្រួលដល់ការវិនិយោគ។
បង្កើនល្បឿនផ្តល់សម្បទានដីសង្គមកិច្ច
លើមូលដ្ឋាននៃសន្និធិដីរដ្ឋក្នុងការអនុវត្តនយោបាយចាស់
សកម្មភាពថ្មីលើវិស័យដីធ្លី សម្រាប់គោលដៅនេះ។
ទប់ស្កាត់ការកើតមានទៀតនូវភាពមិនប្រក្រតីនៃ
ការទទ្ទ្រានកាន់កាប់ដីរដ្ឋ។ បន្តជំរុញសកម្មភាព បោសសម្អាតមីន
និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
និងអនុវត្តការបែងចែកដីដែលបានបោសសម្អាតរួចជូនប្រជាជនដែលខ្វះ
ដីប្រកបដោយសមធម៌។
២៩-
ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់
ដែលជាសសរស្តម្ភមួយនៃកំណើនសេដ្ឋកិច្ចកំពុងមានការរីកចម្រើនយ៉ាង
ខ្លាំង ដោយផ្តោតលើការជំរុញវិនិយោគក្នុងវិស័យសំណង់
ការកសាងច្បាប់ ការកំណត់ស្តង់ដារសំណង់
និងការពន្លឿនរយៈពេលចេញលិខិតអនុញ្ញាតសាងសង់ជូនប្រជាជន។
ឧស្សាហកម្ម សិប្បកម្ម ធនធានរ៉ែ
៣០- អភិវឌ្ឍវិស័យឧស្សាហកម្មកម្មន្តសាល
សិប្បកម្មប្រកបដោយនិរន្តរភាព ដែលមានលក្ខណៈ
ចម្រុះសម្បូរបែបមានការទទួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់
ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃកម្មន្តសាល
ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្ម
សេដ្ឋកិច្ច ខ្សែចង្វាក់តម្លៃ
និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។
ឆ្លងតាមការជំរុញអភិវឌ្ឍវិស័យឧស្សាហកម្ម
យើងនឹងអនុវត្តបានជាជំហានៗនូវការពង្រឹងប្រព័ន្ធសហគ្រាសធុនតូច
និងមធ្យម និងការធ្វើទំនើបភាវូបនីយកម្មសេដ្ឋកិច្ច
ដែលនឹងនាំកម្ពុជាឈានទៅដល់ដំណាក់កាលថ្មីនៃពិពិធកម្ម
មូលដ្ឋានសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់បណ្តាលក្ខខណ្ឌអំណោយផល
និងឧត្តមភាពប្រៀបធៀបរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព ។
៣១- ក្នុងដំណើរការអភិវឌ្ឍន៍វិស័យនេះ
គណបក្សផ្តោតការប្រឹងប្រែងថែមទៀតលើការពង្រឹងភាព
អំណោយផលនៃបរិស្ថានវិនិយោគ
ការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ការលើកកម្ពស់ផលិតភាព
និងសហគ្រិនភាពរបស់សហគ្រាសធុនតូច និងមធ្យម
ការពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យាជឿនលឿន
ការបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈ
ព្រមទាំងការលើកកម្ពស់ការងារស្តង់ដារូបនីយកម្ម ការវាយតម្លៃភាព
អនុលោម និងមាត្រាសាស្ត្រ ។
ទិសដៅជាសារវន្តនៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មនៅពេលខាងមុខនេះ
គឺការច្បាមយកតម្លៃបន្ថែមឱ្យបានកាន់តែច្រើននៅក្នុងវិស័យសំខាន់
ៗដែលមានស្រាប់ រួមមាន វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ និងទេសចរណ៍
ការលើកស្ទួយប្រភេទឧស្សាហកម្មថ្មីៗដែលមាន សក្តានុពលរីកលូតលាស់
និងការខិតខំបង្កើតឧត្តមភាពប្រៀបធៀបថ្មីទៀត
ក្នុងវិស័យឧស្សាហកម្ម។
៣២- អភិវឌ្ឍធនធានរ៉ែ ប្រេងកាត
និងឧស្ម័ន ដើម្បីប្រែក្លាយធនធាននេះឱ្យទៅជាប្រភពថ្មីមួយ
ទៀតនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លើកទឹកចិត្តឱ្យវិស័យឯកជនវិនិយោគលើការសិក្សាស្រាវជ្រាវ
និងការធ្វើអាជីវកម្មធនធានទាំងនោះ តាមច្បាប់ជាធរមាន
ដោយយកចិត្តទុកដាក់ជាសំខាន់ទៅលើសុវត្ថិភាព សុខុមាលភាព
ព្រមទាំងការការពារបរិស្ថាន និងសង្គម។ បន្តរៀបចំ
និងធ្វើបច្ចុប្បន្នភាព បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានា
ដែលទាក់ទងនឹងធនធានរ៉ែ ប្រេងកាត និងឧស្ម័ន
ដើម្បីធានាការអភិវឌ្ឍធនធាននេះ ប្រកបដោយប្រសិទ្ធភាព
និងមានការទទួលខុសត្រូវខ្ពស់។ ចំណូលដែលបានមកពីធនធានរ៉ែ
ប្រេងកាត និង ឧស្ម័នត្រូវបានគ្រប់គ្រង
និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព
ដោយផ្សារភ្ជាប់ជាមួយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ ។
ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
៣៣-
នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែស្ថិតក្នុងស្ថាន
ភាពហក់ឡើង ឈានទៅរកដំណាក់កាលរីកចម្រើនមួយថ្មីទៀតខ្ពស់ជាង
បណ្តាញគមនាគមន៍និងដឹកជញ្ជូនកាន់តែមានតួនាទីដ៏សំខាន់ជាក្បាល
រថភ្លើងនៃកំណើនសេដ្ឋកិច្ច
និងជាសរសៃឈាមសម្រាប់ចិញ្ចឹមសេដ្ឋកិច្ចជាតិ
ប្រព័ន្ធសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចគ្រួសារ។
គណបក្សនឹងបន្តបង្កើនការស្តារ សាងសង់
និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ដឹកជញ្ជូនប្រកបដោយគុណភាពសម្រាប់បម្រើឱ្យការដឹកជញ្ជូនពហុរូបភាព
គឺទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក កំពង់ផែ
និងការដឹកជញ្ជូនផ្លូវអាកាស
ដែលតភ្ជាប់រវាងគ្រប់តំបន់នៅទូទាំងប្រទេស
តភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក
ដើម្បីធានាការធ្វើដំណើរទៅគ្រប់ច្រកល្ហក
និងការផ្តល់សេវាដឹកជញ្ជូនបានគ្រប់គ្រាន់
គ្រប់រដូវកាលប្រកបដោយផាសុកភាព សណ្តាប់ធ្នាប់ ប្រសិទ្ធភាព
និងមានតម្លៃទាប។ផ្អែកលើមូលដ្ឋាននេះនឹងកាន់តែបង្កលក្ខណៈដល់សមា
ហរណកម្មផ្ទៃក្នុងរបស់កម្ពុជា សមាហរណកម្មនៅក្នុងតំបន់ និងពិភពលោក
ជំរុញការអភិវឌ្ឍគ្រប់វិស័យសេដ្ឋកិច្ច សម្រួលការធ្វើពាណិជ្ជកម្ម
ទេសចរណ៍ ព្រមទាំងបម្រើដល់កិច្ចការពារជាតិបានកាន់តែល្អប្រសើរ។
៣៤- បន្តផ្តល់អាទិភាពខ្ពស់ដល់ការស្តារ
និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់ប្រភេទ
ទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្នុងនោះ
ខិតខំកែលម្អផ្លូវលំជនបទជាជំហានៗ ពីផ្លូវក្រាលក្រួសក្រហមទៅជា
ផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងឱ្យបានពី ៣០០ ទៅ ៤០០ គ.ម ក្នុង ១ឆ្នាំ
តាមស្តង់ដារឯកភាពជាតិមួយ។ ការស្តារ
និងអភិវឌ្ឍផ្លូវត្រូវដើរទន្ទឹមនឹងការពង្រឹងរាល់វិធានការដ៏ម៉ឺង
ម៉ាត់ ដើម្បីធានាការគ្រប់គ្រងការងារ
ថែទាំផ្លូវថ្នល់ឱ្យមាននិរន្តរភាព។
លើកទឹកចិត្តជំរុញការចូលរួមពីផ្នែកឯកជនក្នុងការវិនិយោគលើការ
អភិវឌ្ឍ និងថែទាំហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសេវាកម្មដឹកជញ្ជូន ។
លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងមធ្យោបាយដឹក
ជញ្ជូនគ្រប់ប្រភេទឱ្យមានលក្ខណសម្បត្តិខាងបច្ចេកទេសគ្រប់គ្រាន់
ដើម្បីធ្វើចរាចរណ៍លើផ្លូវសាធារណៈ ។
ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
ត្រូវបង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាជនទូទៅឱ្យបានយល់ដឹង
ច្បាស់អំពីច្បាប់ចរាចរណ៍ ហើយចូលរួមអនុវត្តយ៉ាងសកម្ម
ដើម្បីធានាសុវត្ថិភាពចរាចរណ៍
និងការគោរពថែរក្សាទ្រព្យសម្បត្តិសាធារណៈ។
រៀបចំគោលនយោបាយដឹកជញ្ជូនក្នុងទីក្រុង ជាពិសេសរាជធានីភ្នំពេញសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ កសាងមធ្យោបាយដឹកជញ្ជូនរួមប្រយោជន៍នឹងដោះស្រាយបញ្ហាកកស្ទះ និងពង្រឹងសណ្តាប់ធ្នាប់ចរាចរណ៍ក្នុងទីក្រុង ដែលកាន់តែមានភាពលំបាកស្មុគស្មាញឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ អាស្រ័យដោយកំណើនប្រជាជន និងកំណើនយ៉ាងលឿននៃបរិមាណយានយន្តគ្រប់ប្រភេទ។
៣៥- បន្តស្តារឡើងវិញបណ្តាញផ្លូវដែកនៅកម្ពុជាដែលមានស្រាប់គឺ បណ្តាញពាយ័ព្យទិស និងនិរតីទិស ដើម្បីពង្រីកវិសាលភាពនៃការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ព្រមទាំងធ្វើសមាហរណកម្មផ្លូវដែកកម្ពុជា ទៅក្នុងប្រព័ន្ធផ្លូវដែកតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ។

៣៦- ពង្រឹងយន្តការគ្រប់គ្រង
និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវសមុទ្រ និងដឹកជញ្ជូន
ផ្លូវទន្លេ ដើម្បីរៀបចំប្រព័ន្ធដឹកជញ្ជូនទាំងពីរ ជាលក្ខណៈតំបន់
និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព មានការប្រកួតប្រជែងដោយស្មើភាព
ធានាបរិស្ថានទន្លេ សមុទ្របានល្អ
ព្រមទាំងធ្វើឱ្យកាន់តែប្រសើរនូវតួនាទីរបស់កំពង់ផែ
ក្នុងការសម្រួលពាណិជ្ជកម្ម ចរាចរណ៍ទំនិញ និងទេសចរណ៍ ។ ៣៧- បន្តស្តារ និងអភិវឌ្ឍអាកាសយានដ្ឋានជាតិអន្តរជាតិ
និងប្រព័ន្ធនាំផ្លូវអាកាសនៃព្រះរាជាណាចក្រកម្ពុជា
លើកកម្ពស់ការពង្រឹងសុវត្ថិភាព សន្តិសុខអាកាសចរណ៍
និងការការពារបរិស្ថាន ដើម្បីបង្កើនផលប្រយោជន៍ខាងសេដ្ឋកិច្ច
ជំរុញវិស័យពាណិជ្ជកម្មទេសចរណ៍
និងធ្វើឱ្យមានសង្គតិភាពជាមួយគោលនយោបាយដឹកជញ្ជូនផ្លូវអាកាស
ថ្នាក់តំបន់ អនុតំបន់ និងអន្តរជាតិ ។
ធនធានទឹក
៣៨- លើកកម្ពស់ការគ្រប់គ្រងថែរក្សា និងប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព មាន និរន្តរភាព និងរក្សាបាននូវប្រព័ន្ធអេកូឡូស៊ី ដើម្បីផ្តល់លទ្ធភាពដល់ជនគ្រប់រូបក្នុងការប្រើប្រាស់ទឹកដែលមាន អនាម័យ សុវត្ថិភាព និងតម្លៃសមស្របសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានគ្រប់គ្រាន់ ធានាការគ្រប់គ្រង និងបែងចែកទឹកឱ្យមានសមភាពសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងសកម្មភាព សេដ្ឋកិច្ចផ្សេងៗទៀត ធានាការគ្រប់គ្រងបរិមាណ និងគុណភាពទឹក ទាំងទឹកលើដី ទាំងទឹកក្រោមដី ហើយកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះគំរាមកំហែងដល់អាយុជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋពីគ្រោះមហន្តរាយដែលបង្ក ឡើងដោយទឹក ។ ពង្រឹងការគ្រប់គ្រងធនធានទឹក ដោយជំរុញឱ្យ មានការគោរពកិច្ចព្រមព្រៀងអន្តរប្រទេសលើការគ្រប់គ្រងទឹកដង ទន្លេមេគង្គ និងចាត់ទុកទឹកជាទ្រព្យសម្បត្តិសាធារណៈដែលត្រូវគោរព និងការពារ។
៣៩- បន្តផ្តល់អាទិភាពលើការស្តារ កសាង ថែទាំ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពដែលត្រូវតែមានប្រសិទ្ធ ភាពសេដ្ឋកិច្ច ហើយត្រូវតែធានាបាននូវផលនៃការវិនិយោគ ក្នុងនោះរួមមាន អាងស្តុកទឹក ប្រឡាយទឹក សំណង់ទ្វារទឹក លូទឹក ប្រឡាយនាំដីល្បាប់ ប្រព័ន្ធដោះទឹក ទំនប់ការពារទឹកជំនន់ ការពារ ទឹកប្រៃ និងស្ថានីយបូមទឹក ដើម្បីបង្កើនផ្ទៃដីស្រោចស្រពជាមធ្យម ២៥០០០ ហ.ត ក្នុង ១ឆ្នាំ ជំរុញការ បង្កបង្កើនផល ពង្រីកវារីវប្បកម្ម កាត់បន្ថយមហន្តរាយដែលបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។ ជំរុញការផលិតឧបករណ៍ និងមធ្យោបាយបម្រើឱ្យវិស័យ ធនធានទឹក។
៤០- ពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការ គ្រប់គ្រងធនធានធម្មជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់រាល់សកម្មភាព ឬគម្រោងសាងសង់ នានាដែលអាចធ្វើឱ្យប៉ះពាល់មកលើធនធានទឹក ក៏ដូច ជាប្រព័ន្ធអេកូឡូស៊ី ។ រាំងស្កាត់ និងមានវិធានការ ម៉ឺងម៉ាត់ចំពោះសកម្មភាពចាក់លុបបំពេញដី ការជីកថ្មី ឬការរំលោភលើផ្លូវទឹកទន្លេ ស្ទឹង បឹងបួរ ព្រែក ឬ តំបន់ទំនាបសមុទ្រ និងទីលិចទឹកជាប្រចាំ ដែលគ្មានច្បាប់អនុញ្ញាត ហើយអាចធ្វើឱ្យប៉ះពាល់មកលើធនធានទឹក ក៏ដូច ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។

៤១- បន្តធ្វើសមាហរណកម្មកម្ពុជា
ជាមួយសហគមន៍អន្តរជាតិក្នុងវិស័យទឹក
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ
និងការយោគយល់ជាអន្តរជាតិក្នុងវិស័យនេះ។
សហការពេញទំហឹងជាមួយបណ្តាប្រទេសជិតខាងដែលមានព្រំប្រទល់ជាប់
នឹងកម្ពុជា ព្រមទាំងជាមួយនឹងប្រទេសក្នុងតំបន់
ដើម្បីសម្រេចគោលបំណងនៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥
ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍអាងទន្លេមេគង្គប្រកប
ដោយនិរន្តរភាព។
ទឹកស្អាត
៤២- ជំរុញការអភិវឌ្ឍ និងវិចារណកម្មការគ្រប់គ្រងវិស័យផ្គត់ផ្គង់ទឹកស្អាតសម្រាប់ ប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាជន និងផលិតកម្ម សេវាកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងថ្លៃសមរម្យ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព ជាពិសេសកាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់ទីប្រជុំជន ជាយក្រុង និងជនបទ។ គោលដៅក្នុងការផ្គត់ផ្គង់ទឹកស្អាត គឺដល់ឆ្នាំ ២០១៨ ប្រជាជនចំនួន ៨៥% ដែលរស់នៅរាជធានី ខេត្ត និងប្រជាជនចំនួន ៦០% ដែលរស់នៅតាមបណ្តាឃុំ បានទទួលសេវាទឹកស្អាតដែលមានគុណភាពល្អ និងថ្លៃសមរម្យប្រើប្រាស់តាមរយៈការពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅរាជធានី ខេត្ត និងពង្រីកការចូលរួមរបស់ផ្នែកឯកជនក្នុងការវិនិយោគលើវិស័យ ផ្គត់ផ្គង់ទឹកស្អាត ។
ថាមពល

៤៣- បន្តអភិវឌ្ឍវិស័យថាមពល
ដើម្បីធានាការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព ការជឿទុកចិត្ត
និងថ្លៃសមរម្យ សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជន
ការផ្តល់សេវានានាដល់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
ដោយផ្តោតលើទិសដៅធំៗ ២ គឺ ៖
បន្តសាងសង់ស្ថានីយផលិតអគ្គិសនីក្នុងស្រុក
និងធ្វើសមាហរណកម្មប្រព័ន្ធថាមពលកម្ពុជាទៅក្នុងប្រព័ន្ធថាមពល
របស់តំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ
សំដៅបង្កើតប្រភពថាមពលឱ្យបានគ្រប់គ្រាន់
និងមានស្ថិរភាពសម្រាប់កម្ពុជា ទន្ទឹមនេះ
បន្តអភិវឌ្ឍបណ្តាញបញ្ជូនអនុស្ថានីយបណ្តាញបញ្ជូនរង
និងបណ្តាញចែកចាយអគ្គិសនីឱ្យឆាប់បានគ្របដណ្តប់ទូទាំងប្រទេស
ដើម្បីបញ្ជូនថាមពលដែលមានស្ថិរភាព
និងថ្លៃសមរម្យទៅផ្គត់ផ្គង់ដល់លំនៅស្ថានប្រជាជន
និងទីតាំងបម្រើសកម្មភាពសង្គម និងសេដ្ឋកិច្ច។
៤៤- ជំរុញការធ្វើពិពិធកម្មថាមពល ក្នុងនោះក៏រួមមានការបង្កើតប្រភពថាមពលស្អាត និងថាមពលកកើតឡើងវិញផងដែរ ពង្រឹងសន្តិសុខថាមពល ខិតខំកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់លើបរិស្ថានធម្មជាតិ និងសង្គមក្នុងដំណើរការផលិតថាមពល ។ បន្តអនុវត្តតួនាទីនាំមុខរបស់រដ្ឋក្នុងការវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី ជាមួយគ្នានេះ គាំទ្រនិងលើកទឹកចិត្តដល់ការចូលរួមរបស់ផ្នែកឯកជនក្នុង ការវិនិយោគ និងធ្វើអាជីវកម្មផ្តល់សេវាអគ្គិសនី ដែលគោរពតាមការកំណត់នៃច្បាប់បទប្បញ្ញត្តិស្តង់ដារ និងនីតិវិធីជាធរមាន ជាពិសេសការអនុវត្តថ្លៃលក់អគ្គិសនីឱ្យបានត្រឹមត្រូវតាមច្បាប់ អគ្គិសនី ដើម្បីការពារផលប្រយោជន៍ និងភាពយុត្តិធម៌ទាំងសម្រាប់អ្នកផលិត អ្នកបញ្ជូន អ្នកចែកចាយ និងអ្នកប្រើប្រាស់។
នៅក្នុងដំណើរការអគ្គិសនីភាវូបនីយកម្មជនបទ គោលដៅនៃវិស័យថាមពលពីឆ្នាំ ២០១៣ ដល់ ២០១៨ គឺពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិឱ្យដល់ភូមិចំនួន ៨០% នៃចំនួនភូមិទាំងអស់ និងដោះស្រាយការផ្គត់ផ្គង់អគ្គិសនីដោយវិធីផ្សេងៗទៀតឱ្យបាន ១០% នៃចំនួនភូមិទាំងអស់ លើគោលដៅ ១០០% នៃភូមិនៅឆ្នាំ ២០២០ ហើយរហូតដល់ឆ្នាំ ២០៣០ មាន ៧០%នៃគ្រួសារទាំងអស់នឹងមានអគ្គិសនីដែលមានគុណភាពដូចអគ្គិសនី ពីបណ្តាញជាតិប្រើប្រាស់ ។ ខិតខំរកលទ្ធភាពជួយប្រជាជនក្រីក្រនៅតំបន់ជនបទឱ្យអាចប្រើប្រាស់ អគ្គិសនីពីបណ្តាញផ្គត់ផ្គង់ ទាំងលទ្ធភាពភ្ជាប់ចរន្តពីបណ្តាញ ទាំងថ្លៃអគ្គិសនី ។
បច្ចេកវិទ្យាព័ត៌មានគមនាគមន៍
៤៥- បច្ចេកវិទ្យាព័ត៌មានគមនាគមន៍ជានិមិត្តរូបនៃវឌ្ឍនភាពរបស់មនុស្ស ជាតិក្នុងសម័យកាល បច្ចុប្បន្ននេះ ដែលកម្ពុជាត្រូវតែចាប់យកឱ្យបាន និងដើរឱ្យទាន់ការរីកចម្រើនរបស់បណ្តាប្រទេសក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ការលើកកម្ពស់ប្រសិទ្ធភាពនៃស្ថាបន័រដ្ឋ ក៏ដូច ឯកជន និងការលើកស្ទួយជីវិភាពរបស់ប្រជាជន។ បន្តអភិវឌ្ឍប្រព័ន្ធប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាព័ត៌មានគមនាគមន៍ឱ្យមានលក្ខណៈទំនើប មានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ មានថ្លៃសមរម្យ និងមានសេវាគ្របដណ្តប់នៅទូទាំងប្រទេស ដែលប្រជាជនទូទៅអាចប្រើប្រាស់ និងទទួលបានផលប្រយោជន៍គ្រប់ៗគ្នាពីសេវាកម្មនេះ ។ លើកទឹកចិត្តវិនិយោគឯកជនធ្វើទំនើបកម្មបច្ចេកវិទ្យាព័ត៌មានគមនា គមន៍ ជំរុញការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងទីផ្សារសេវាប្រៃសណីយ៍ និងទូរគមនាគមន៍ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋាននានា។ ទប់ស្កាត់ការធ្វើអាជីវកម្មផ្តាច់មុខក្នុងវិស័យប្រៃសណីយ៍ និងវិស័យបច្ចេកវិទ្យាព័ត៌មាន គមនាគមន៍ ដោយចាត់ទុកវិស័យទាំងពីរជាទំនិញ និងសេវាសាធារណៈផង និងជាទ្រព្យសម្បត្តិសាធារណៈផង ។
ពង្រីកការកសាងហេដ្ឋារចនាសម្ពន្ធ័ឆ្អឹងខ្នង បណ្តាញខ្សែកាបអុបទិកប្រកបដោយសុវត្ថិភាព និងជឿទុកចិត្តឱ្យបានដល់គ្រប់ខេត្ត ដើម្បីពង្រីកវិសាលភាព និងរក្សានិរន្តរភាពនៃសេវាបច្ចេកវិទ្យាព័ត៌មាន គមនាគមន៍ ។ បន្តអភិវឌ្ឍប្រព័ន្ធរដ្ឋបាលគ្រប់គ្រងអេឡិចត្រូនិច ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជំរុញការបណ្តុះបណ្តាលមន្ត្រីរាជការ សិស្ស និស្សិត លើវិស័យបច្ចេកវិទ្យាព័ត៌មានគមនាគមន៍។ បង្កើនវិសាលភាព និងគុណភាព នៃបណ្តាញផ្សាព្វផ្សាយ ទាំងការផ្សាយក្នុងប្រទេស និងទៅក្រៅប្រទេស។

អភិវឌ្ឍន៍ជនបទ
៤៦- ខិតខំធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជន បទ តាមរយៈការបន្តកសាងផ្លូវជនបទ ការរៀបចំឱ្យមានដំណើរការនៃប្រព័ន្ធគ្រប់គ្រង និងថែទាំផ្លូវជនបទដោយមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសការកែលម្អផ្លូវជនបទជាជំហានៗ ពីផ្លូវក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង។ ខិតខំសម្រេចគោលដៅឆ្នាំ ២០១៨ ប្រជាពលរដ្ឋនៅជនបទចំនួន ៦០% នឹងបានទទួលសេវាផ្គត់ផ្គង់ទឹកស្អាតហើយនៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបដែលរស់នៅក្នុងសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។
៤៧- អភិវឌ្ឍសេដ្ឋកិច្ចជនបទ ដើម្បីកែលម្អ លើកកម្ពស់ជីវភាពប្រជាជននៅជនបទ និងកាត់បន្ថយការធ្វើចំណាកស្រុកស្វែងរកការងារ តាមរយៈការជំរុញវិស័យឥណទានជនបទ ដើម្បីផ្តល់សេវាប្រាក់កម្ចី ដែលមានអត្រាការប្រាក់សមរម្យជូនប្រជាជននៅជនបទ ការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញមូលដ្ឋាន ការជំរុញការអភិវឌ្ឍសិប្បកម្ម សហគ្រាស និងមុខជំនួញខ្នាតគ្រួសារ ខ្នាតតូច និងមធ្យម ដោយយកចិត្តទុកដាក់ផ្តល់បច្ចេកទេសជំនាញ និងការយល់ដឹងអំពីការបង្កើតមុខរបរ ព្រមទាំងការខិតខំពង្រីកទីផ្សារសម្រាប់ផលិតផលជនបទ។

៤៨-
អភិវឌ្ឍតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅឱ្យមានការរីកចម្រើន
ខាងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
ធានាសិទ្ធិពេញលេញរបស់បងប្អូនជនជាតិដើមភាគតិចក្នុងការចូលរួម
ធ្វើសេចក្តីសម្រេចនានា ដើម្បីកសាងគោលនយោបាយជាតិ
សិទ្ធិទទួលបាននូវការការពារដោយច្បាប់ និងវិធានការសង្គមនានា
ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់សម្រាប់ការរស់នៅប្រកបដោយភាព
ថ្លៃថ្នូរ ព្រមទាំងការគោរពចំពោះទំនៀមទម្លាប់ ប្រពៃណីល្អ
និងភាសារបស់បងប្អូនជនជាតិ។
ពាណិជ្ជកម្ម
ពាណិជ្ជកម្ម
៤៩- បន្តជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម
តាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ
និងការបង្កើនល្បឿនសមាហរណកម្មនៅក្នុងក្របខណ្ឌពាណិជ្ជកម្មសេរី
សំខាន់ៗនៅក្នុងតំបន់ និងពិភពលោក
ជាពិសេសបណ្តាប្រទេសក្នុងសមាគមអាស៊ាន
ស្របតាមទិសដៅធ្វើឱ្យសម្រេចសហគមន៍អាស៊ានឆ្នាំ ២០១៥
និងបណ្តាប្រទេសជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។
ឆ្លងតាមការអនុវត្តទិសដៅនេះ
កម្ពុជានឹងទទួលបានអត្ថប្រយោជន៍សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច
និងផ្តល់ឱកាសដល់កម្ពុជាក្នុងការរួមចំណែកកសាងគោលនយោបាយសេដ្ឋ
កិច្ចតំបន់ និងពិភពលោក ដើម្បីឱ្យការធ្វើពាណិជ្ជកម្មក្នុងតំបន់
និងពិភពលោកមានលក្ខណៈយុត្តិធម៌ សមធម៌ និងតម្លាភាព។
៥០- បន្តពង្រីកទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ
ដើម្បីផ្សារភ្ជាប់ទីផ្សារក្នុងប្រទេសជាមួយនឹងទីផ្សារក្រៅប្រទេស
។ លើកកម្ពស់ការអភិវឌ្ឍសមត្ថភាពផលិត ផ្គត់ផ្គង់ ជំរុញការវិនិយោគ
និងការនាំចេញទំនិញ
ដោយផ្តោតលើការបង្កើនគុណភាពផលិតផលក្នុងស្រុក
ការបង្កើតបន្ថែមមុខរបរ និងមុខទំនិញថ្មីៗសម្រាប់នាំចេញ
សំដៅរក្សាលំនឹងនៃជញ្ជីងពាណិជ្ជកម្ម បញ្ចៀសវិបត្តិទីផ្សារ
ដោះស្រាយការងារ និងបង្កើនចំណូលរបស់ប្រជាពលរដ្ឋ។
៥១- រក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ
បន្តធ្វើកិច្ចអន្តរាគមន៍លើទីផ្សារ
ជាពិសេសចំពោះបណ្តាមុខទំនិញជាយុទ្ធសាស្ត្រ ដូចជា ស្រូវ អង្ករ
ប្រេងឥន្ធនៈ អគ្គិសនី ទឹក និងបណ្តាមុខទំនិញផ្សេងៗទៀត
ដែលត្រូវការប្រើប្រាស់ចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជា
ពលរដ្ឋ
ដោយចាត់វិធានការរាំងខ្ទប់បាតុភាពស្តុកទំនិញលក់ដំឡើងថ្លៃ
ឬការលក់បំប៉ោងថ្លៃ
ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
បង្កលក្ខណៈងាយស្រួលឱ្យផលិតផល
និងទំនិញធ្វើចរាចរបានដោយសេរីនៅគ្រប់ទីកន្លែង
ដោយឈរលើគោលការណ៍ប្រកួតប្រជែងដោយស្មើភាពតាមថ្លៃទីផ្សារសេរី
ជាពិសេសយកចិត្តទុកដាក់ការពារថ្លៃទំនិញ កសិផលរបស់ប្រជាកសិករ
និងជំនះបាតុភាពដែលនាំឱ្យកកស្ទះទំនិញកសិផល
ការបន្ទាបបង្អាប់ថ្លៃកសិផល និងការរាំងស្ទះការដឹកជញ្ជូន។
៥២- ខិតខំរក្សាទីផ្សារដែលមានស្រាប់ និងបន្តចរចាបើកច្រកទីផ្សារជាមួយប្រទេសជាដៃគូពាណិជ្ជកម្មនានា ដើម្បីជំរុញឱ្យទំនិញ និងសេវារបស់កម្ពុជាដណ្តើមបានទីផ្សារកាន់តែទូលំទូលាយថែមទៀត។ ចូលរួមយ៉ាងសកម្មជាមួយបណ្តាប្រទេសក្នុងសមាគមអាស៊ាន ក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសធំៗ ក្នុងពិភពលោក ដើម្បីពង្រីកទីផ្សារឱ្យបានជាអតិបរមា ។ ព្រមជាមួយនោះ ខិតខំពង្រឹង និងពង្រីកលក្ខណសម្បត្តិនានា សំដៅពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារក្រៅ ប្រទេស។

៥៣- ការពារ លើកតម្កើងកម្មសិទ្ធិបញ្ញា
ដែលជាប្រភេទកម្មសិទ្ធិ ឬទ្រព្យសម្បត្តិមួយដ៏មានតម្លៃ ដូចជា
តម្លៃនៃទ្រព្យសម្បត្តិខាងបញ្ញាដែលទាក់ទងនឹងស្នាដៃតក្កកម្ម
ការរកឃើញថ្មីនៃវិទ្យាសាស្ត្រ ការអភិវឌ្ឍបច្ចេកវិទ្យា
គំនូសឧស្សាហកម្ម ម៉ាក និងពាណិជ្ជនាម ជាដើម។
លើកស្ទួយផលិតផលសម្គាល់ ភូមិសាស្ត្រ
ផលិតផលដែលបង្ហាញនូវមរតកវប្បធម៌ប្រពៃណីដែលជាស្នាដៃរបស់ផលិតករ
ខ្មែរ ។ ពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងគុណភាព
សុវត្ថិភាពលើផលិតផលទំនិញ
និងសេវាទប់ស្កាត់សកម្មភាពប្រកួតប្រជែងមិនស្មោះត្រង់
រាំងស្កាត់ការផលិត ការចែកចាយផលិតផលក្លែងក្លាយ
ផលិតផលគ្មានគុណភាព ឬខូចគុណភាព ដើម្បីការពារផលប្រយោជន៍របស់ធុរជន
វិនិយោគិន លើកទឹកចិត្តពាណិជ្ជករ
ផលិតករឱ្យធ្វើប្រតិបត្តិការពាណិជ្ជកម្មដោយស្មើភាព
និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ផលិតផល
ទំនិញ ឬសេវានានា ។
ទប់ស្កាត់ការនាំចូលទំនិញប្រើប្រាស់រួចដែលប៉ះពាល់ធ្ងន់ធ្ងរដល់
បរិស្ថាន។
៥៤- បន្តជំរុញចលនា “ភូមិមួយ ផលិតផលមួយ”
ដោយឈរលើគោលការណ៍បីយ៉ាងគឺ ៖
ជំរុញឱ្យប្រជាជនផលិតស្របតាមលក្ខខណ្ឌភូមិសាស្ត្រ
និងលក្ខខណ្ឌទីផ្សារក្នុងប្រទេស និងក្រៅប្រទេស, ផលិតឱ្យបានច្រើន
ផលិតមានគុណភាពល្អ លក់ឱ្យដាច់ ហើយបានថ្លៃខ្ពស់
និងប្រើប្រាស់គំនិតច្នៃប្រឌិត ទេពកោសល្យ
ភាពប៉ិនប្រសប់របស់ប្រជាជនតាមមូលដ្ឋាន
ដែលនឹងជួយបង្កើតមុខរបរបន្ថែម រួមចំណែកបង្កើនចំណូល
លើកកម្ពស់កម្រិតជីវភាពរស់នៅ។
ការអភិវឌ្ឍវិស័យឯកជន និងការទាក់ទាញការវិនិយោគ
៥៥- គណបក្សប្រជាជនកម្ពុជា ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។ ក្នុងន័យនេះ ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ការជំរុញការវិនិយោគក្នុងស្រុក ជាពិសេសតាមរយៈការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងការជំរុញសហគ្រិនភាពក្នុងប្រទេស គឺជាកម្លាំងចលករក្នុងការបង្កើនល្បឿនអភិវឌ្ឍន៍ ពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារ។ លើសពីនេះ វិស័យឯកជនក៏ត្រូវចូលរួមទទួលខុសត្រូវផ្នែកសង្គមផងដែរ ដើម្បីធានាចីរភាពនៃការអភិវឌ្ឍ។ ការកសាងអភិបាលកិច្ចសាជីវកម្មល្អជាប្រការចាំបាច់សម្រាប់ការ ប្រកួតប្រជែងផង សម្រាប់ភាពរឹងមាំ និងភាពរីកដុះដាលនៃវិស័យឯកជនខ្លួនឯងផង ព្រមទាំងសម្រាប់ពង្រឹងវប្បធម៌គណនេយ្យភាពចំពោះសង្គមផង ជាពិសេសតាមរយៈការបំពេញកាតព្វកិច្ចពន្ធ និងអាករ ។ អាស្រ័យហេតុនេះ ការខិតខំធ្វើឱ្យបរិស្ថានវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែមានភាពអំណោយផល និងល្អប្រសើរ ព្រមទាំងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគមួយ ដែលមានភាពកាន់តែទាក់ទាញនៅក្នុងតំបន់ដែលនឹងបង្កើនបាននូវភាព ប្រកួតប្រជែង និងផលិតភាពកាន់តែខ្ពស់សម្រាប់កម្ពុជានោះ គឺជាទិសដៅដ៏មានសារៈសំខាន់ចាំបាច់បំផុត។
៥៦- បន្តពង្រឹងអភិក្រមបើកចំហសម្រាប់ការអភិវឌ្ឍវិស័យឯកជន និងការទាក់ទាញវិនិយោគ សំដៅពង្រីកច្រកចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ ។ រៀបចំឱ្យកាន់តែប្រសើរឡើងនូវរបបវិនិយោគឯកជន ដើម្បីផ្តល់ការលើកទឹកចិត្តសមស្រប និងចំគោលដៅដែលឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍរយៈពេលវែង ។ ដើម្បីធានាបរិស្ថានវិនិយោគ និងធុរកិច្ចប្រកបដោយភាពអំណោយផល សម្រាប់ទទួលការវិនិយោគ ទាំងក្នុងប្រទេស និងពីក្រៅប្រទេស បណ្តាវិធានការសំខាន់ៗ និងត្រូវបានពង្រឹងថែមទៀត ដែលផ្តោតលើការធានាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការធានាស្ថិរភាព និងភាពគត់មត់នៃបរិស្ថាន ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការសម្រួលពាណិជ្ជកម្ម និងការសម្រួលធុរកិច្ច ជាអាទិ៍ ការកាត់បន្ថយការិយាធិបតេយ្យ ការអនុវត្តយន្តការច្រកចេញចូលតែមួយ ការលុបបំបាត់ចំណាយក្រៅផ្លូវការជាដើម។ ទន្ទឹមនេះ បន្តជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអនុវត្តវិធានការនានាសំដៅកាត់បន្ថយថ្លៃដឹកជញ្ជូន និងថ្លៃអគ្គិសនី ព្រមទាំងការជំរុញការរៀបចំកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
ទេសចរណ៍
៥៧- អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាព និងចីរភាព ដោយប្រកាន់ខ្ជាប់នូវទស្សនៈ “ការអភិវឌ្ឍបម្រើឱ្យការអភិរក្ស និងការអភិរក្សបម្រើឱ្យការអភិវឌ្ឍ” ដើម្បីចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច លើកស្ទួយជីវភាពរបស់ប្រជាជន និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដែលជានិន្នាការរួមនៃពិភពលោកបច្ចុប្បន្ន។ ដំណើរការនេះ តម្រូវឱ្យអនុវត្តទន្ទឹមគ្នានូវការខិតខំបង្កើនសមត្ថភាពប្រកួត ប្រជែង និងការធានានិរន្តរភាពដែលកើតចេញពីការអភិវឌ្ឍវិស័យទេសចរណ៍ ព្រមជាមួយនេះ ត្រូវចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗនៃការអភិវឌ្ឍទេសចរណ៍ ក្នុងតំបន់ និងពិភពលោក ។ ខិតខំសម្រេចគោលដៅទទួលទេសចរមកពីក្រៅប្រទេសនៅឆ្នាំ ២០១៥ ប្រមាណ ៤.៥ លាននាក់ ឆ្នាំ ២០១៨ កើនដល់ ៦.១ លាននាក់ រួមជាមួយទេសចរក្នុងស្រុកប្រមាណ ១០.៥ លាននាក់ ដែលអាចបង្កើតការងារដោយផ្ទាល់បានជិត ៧សែននាក់ ។
៥៨- ដើម្បីសម្រេចគោលដៅនេះ ត្រូវបង្កើនការអភិវឌ្ឍ អភិរក្ស ការពារ និងកែលម្អឱ្យបានសមស្របនូវទីកន្លែងដែលមានសម្បត្តិវប្បធម៌ និងធនធានធម្មជាតិដែលជាគោលដៅទេសចរណ៍របស់ជាតិ។ យកចិត្តទុកដាក់ការគ្រប់គ្រង និងអភិវឌ្ឍគោលដៅទេសចរណ៍សំខាន់ៗរបស់ជាតិប្រកបដោយស្មារតីទទួលខុស ត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងបន្តខិតខំជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗប្រកបដោយគុណភាពបន្ថែមទៀត។ រាល់គុណតម្លៃនៃសម្បត្តិមរតក និងធនធានរបស់ជាតិត្រូវថែរក្សាឱ្យបានល្អ ដើម្បីទ្រទ្រង់ដល់សកម្មភាពទេសចរណ៍យូរអង្វែង សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

៥៩- គោរពតម្លៃរបស់ប្រជាជនមូលដ្ឋាន សហគមន៍នីមួយៗ
និងជំរុញឱ្យមានការចែករំលែកបទពិសោធន៍ល្អៗប្រកបដោយគុណភាពដល់
ភ្ញៀវទេសចរ និងប្រជាជនមូលដ្ឋាន
ព្រមទាំងផ្តល់សេវាប្រកបដោយគុណភាព
ដើម្បីបង្កើនកម្រិតនៃការពេញចិត្តរបស់ភ្ញៀវទេសចរក្នុងការទស្សនា
កម្សាន្ត និងទាក់ទាញឱ្យមានការផ្សព្វផ្សាយបន្ត
ព្រមទាំងការវិលត្រឡប់មកទស្សនាជាថ្មីទៀត។
៦០- ជំរុញឱ្យបណ្តាភាគីពាក់ព័ន្ធទទួលផលប្រយោជន៍ពីវិស័យទេសចរណ៍ប្រកប ដោយសមធម៌ ពោលគឺ បង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា កាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននៃវិស័យទេសចរណ៍មកលើសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន និងកាត់បន្ថយការធ្លុះធ្លាយក្នុងវិស័យទេសចរណ៍ឱ្យនៅកាន់តែតិច គឺត្រឹម ១៥% នៅរយៈពេល ៥ឆ្នាំ ខាងមុខ។
៦១- ចូលរួមអនុវត្តទិសដៅអភិវឌ្ឍន៍បៃតង តាមរយៈការបន្តជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទីក្រុងបៃតង រមណីយដ្ឋានស្អាត រមណីយដ្ឋានបៃតង និងការចាប់យកទស្សនទានថ្មីៗនៃភាពបៃតង និងភាពស្អាត ដោយបំផុសចលនា និងសកម្មភាពប្រើប្រាស់បច្ចេកវិទ្យាបៃតង ដូចជា ការប្រើប្រាស់អគ្គិសនីពីថាមពលកកើតឡើងវិញ ការបង្កើនអនាម័យ ការដាំដើមឈើជាដើម ។ លើមូលដ្ឋាននេះ នឹងកាន់តែលើកកម្ពស់បាននូវគុណភាពនៃផលិតផលទេសចរណ៍របស់កម្ពុជា ។
៦២- ខិតខំរក្សាទីផ្សារទេសចរណ៍ដែលមានស្រាប់ និងពង្រីកទីផ្សារថ្មីៗទៀត ជាពិសេសទីផ្សារក្នុងតំបន់ បង្កើនការផ្សព្វផ្សាយទេសចរណ៍តាមគ្រប់រូបភាព ជំរុញការតភ្ជាប់ និងសម្រួលការធ្វើដំណើរទេសចរណ៍ក្នុងតំបន់ ព្រមទាំងពង្រឹងការធានាសន្តិសុខ សុវត្ថិភាពដល់ទេសចរ និងអ្នកដំណើរនៅគ្រប់ទីកន្លែង។ បង្កើនការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ ឯកជន ប្រជាជន និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។ បន្តយកចិត្តទុកដាក់ពង្រឹងពង្រីកបណ្តាសហគមន៍ទេសចរណ៍មូលដ្ឋាន ដើម្បីលើកទឹកចិត្តប្រជាជនចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ការពារបរិស្ថាន ការពារធនធានវប្បធម៌ និងធម្មជាតិ។
បរិស្ថាន
៦៣- ការថែរក្សា ការពារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ទាំងនៅដែនគោក ទាំងនៅដែនសមុទ្រ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទូទៅ ទាំងពេលបច្ចុប្បន្ន និងអនាគត ការឆ្លើយតបចំពោះការអភិវឌ្ឍឧស្សាហកម្មដែលបញ្ចេញធាតុពុលកាន់តែ ច្រើន និងការប្រែប្រួលអាកាសធាតុជាសកលនៅពេលបច្ចុប្បន្ននេះ គឺជាអាទិភាពដ៏ចម្បង ដើម្បីធានាដល់ការលូតលាស់នៃសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់សុខុមាលភាពសាធារណៈ។ គណបក្សនឹងបន្តបង្កើនកិច្ចការពារគុណភាពបរិស្ថាន និងអភិរក្សធនធានធម្មជាតិឱ្យមានចីរភាពក្នុងប្រព័ន្ធអេកូឡូស៊ី តាមរយៈជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការចូលរួមរបស់សហគមន៍នៅមូលដ្ឋាន ពង្រឹងស្ថាប័ន និងក្របខណ្ឌច្បាប់ដែលពាក់ព័ន្ធនឹងការការពារបរិស្ថាន បន្តធ្វើសមាហរណកម្មបរិស្ថាននៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបរិស្ថាន ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
៦៤- ពង្រឹងការអនុវត្តច្បាប់ស្តីពីបរិស្ថានសំដៅថែរក្សាតំបន់ការពារ ធម្មជាតិ ទប់ស្កាត់រាល់សកម្មភាពបំផ្លាញគុណភាពបរិស្ថាន និងបញ្ចៀសគ្រោះមហន្តរាយនានា។ យកចិត្តទុកដាក់វាយតម្លៃឱ្យបានម៉ត់ចត់នូវហេតុប៉ះពាល់បរិស្ថាន ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ដើម្បីធានាការប្រើប្រាស់ធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋ កិច្ច សង្គម ប្រកបដោយចីរភាព ។ ពង្រឹងការគ្រប់គ្រងដីសម្បទានក្នុងតំបន់ប្រើប្រាស់ដោយចីរភាព សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ សំដៅការពារ ទប់ស្កាត់ ការរុករានយកដីព្រៃនៃតំបន់ស្នូល និងតំបន់អភិរក្ស ហើយមួយផ្នែកទៀតជួយផ្តល់បច្ចេកទេសដល់ប្រជាសហគមន៍ដែលរស់នៅ ក្បែរនោះ។ ជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដែលនឹងជួយដល់ការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ។ បង្កើនការត្រួតពិនិត្យ និងកាត់បន្ថយការបំពុលបរិស្ថាន ដែលរួមមាន ការគ្រប់គ្រងសំណល់រឹង សារធាតុប្រកបដោយគ្រោះថ្នាក់ ការត្រួតពិនិត្យ និងបង្កើនគុណភាពខ្យល់ ការត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលទឹក និងដី ព្រមទាំងការបំពុលសោតារម្មណ៍ និងចក្ខុអារម្មណ៍។
ឃ- ការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារ វប្បធម៌ និង សង្គមកិច្ច
អប់រំ និងកីឡា

៦៥- កសាង និងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែកប្រកបដោយគុណភាព
និងមានគុណធម៌ល្អប្រពៃ
ដែលឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម
ដើម្បីកសាងកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនជឿនលឿន
ដែលផ្អែកលើមូលដ្ឋានចំណេះដឹងលើគ្រប់វិស័យ
រួមទាំងខាងវិទ្យាសាស្ត្រ បច្ចេកទេស និងចំណេះធ្វើ
ហើយដើរស្របជាមួយនឹងការរីកចម្រើននៃបណ្តាប្រទេសនៅក្នុងតំបន់
និងពិភពលោក។ បន្តលើកកម្ពស់គោលការណ៍ “អប់រំសម្រាប់ទាំងអស់គ្នា”
តាមរយៈការធានានូវលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
ដែលផ្តល់ឱកាសស្មើៗគ្នាដល់កុមារ
និងយុវជនកម្ពុជាទាំងអស់បានទទួលការអប់រំមូលដ្ឋានក្នុងប្រព័ន្ធ
និងការអប់រំក្រៅប្រព័ន្ធ។ ការអនុវត្តគោលការណ៍នេះ
ត្រូវផ្សារភ្ជាប់នឹងការអប់រំមនសិការស្នេហាជាតិ
ការអប់រំអំពីប្រវត្តិសាស្ត្រ ការអប់រំវប្បធម៌សន្តិភាព
ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស
ការគោរពគោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម
ប្រឆាំងនឹងអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន
និងការរើសអើងគ្រប់រូបភាព។
៦៦- ដើម្បីសម្រេចគោលដៅនេះ
គណបក្សនឹងបន្តជំរុញការកសាងសាលារៀនឱ្យដល់ភូមិ
កាត់បន្ថយការចំណាយរបស់មាតាបិតាសិស្ស
បង្កើនថវិកាចំណាយសម្រាប់គ្រឹះស្ថានសិក្សា
ពង្រាយគ្រូបង្រៀនឱ្យដល់គ្រប់ទីកន្លែង ពង្រីកអន្តេវាសិកដ្ឋាន
បំផុសចលនាជាតិ និងពង្រីកការចូលរួមពីផ្នែកឯកជន
ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍវិស័យអប់រំ ។
បន្តកសាងអនុវិទ្យាល័យឱ្យបានគ្រប់ឃុំ
ដែលនៅមិនទាន់មានអនុវិទ្យាល័យ។
៦៧- បង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំនៅគ្រប់កម្រិតសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេស និងមុខជំនាញ ទាំងក្នុងគ្រឹះស្ថានរដ្ឋ ទាំងគ្រឹះស្ថានឯកជនឱ្យស្របទៅតាមកម្រិតស្តង់ដារអន្តរជាតិ និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេស តាមរយៈការពង្រឹងការងារបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា ការធ្វើអធិការកិច្ច និងពង្រឹងសមត្ថភាពគ្រប់គ្រង ការលើកទឹកចិត្តគ្រូបង្រៀន ក្នុងការបង្កើនសមត្ថភាពបង្រៀន ការពង្រឹងគុណភាពក្នុងការប្រឡងបញ្ចប់កម្រិតសិក្សានីមួយៗ ការសិក្សាភាសាបរទេសដែលចាំបាច់ ការកែលម្អលក្ខខណ្ឌនៃការសិក្សា ការបង្កើតបណ្ណាល័យ មន្ទីរពិសោធន៍ និងបង្កើនការផ្គត់ផ្គង់សម្ភារៈសិក្សាជាដើម។ ព្រមជាមួយនោះ បន្តអភិវឌ្ឍស្ថាប័ន និងកសាងសមត្ថភាពរបស់មន្ត្រីអប់រំ ដោយបន្តកសាងច្បាប់ និងលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធវិស័យអប់រំ ពង្រឹងរចនាសម្ព័ន្ធការងារ និងបណ្តុះបណ្តាលជំនាញដល់មន្ត្រីអប់រំ សំដៅធានាអភិបាលកិច្ចល្អនៅគ្រប់ថ្នាក់។
៦៨- អភិវឌ្ឍវិស័យកីឡា រួមទាំងកីឡាជនពិការ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានការរីកចម្រើន ស្របជាមួយនឹងការរីកចម្រើននៃវិស័យកីឡាក្នុងតំបន់ ដោយពង្រឹងការអនុវត្តគោលនយោបាយជាតិអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ការលើកកម្ពស់សុខភាពប្រជាជន ពង្រឹងសាមគ្គីភាព និងត្រៀមលក្ខណសម្បត្តិឱ្យបានល្អ ដើម្បីចូលរួម និងទទួលរៀបចំព្រឹត្តិការណ៍កីឡាធំៗ ជាលក្ខណៈអន្តរជាតិនានានៅពេលខាងមុខ ដូចជា អាស៊ានហ្គេមជាដើម ។
សុខាភិបាល
៦៩- អភិវឌ្ឍវិស័យសុខាភិបាល សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខភាពប្រជាជន ដែលជាមូលដ្ឋានគន្លឹះមួយនៃការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈ ការផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមាននិរន្តរភាពដល់ប្រជាជនទូទៅ ពិសេសប្រជាជនក្រីក្រងាយរងគ្រោះ និងប្រជាជនរស់នៅតំបន់ជនបទ ។ សម្រាប់រយៈពេលមធ្យមបន្តទៅមុខទៀត ការខិតខំនៃវិស័យនេះ មានគោលដៅកាត់បន្ថយឱ្យបានជាអតិបរមានូវការស្លាប់របស់មាតា ទារក និងកុមារ កាត់បន្ថយការឈឺ និងស្លាប់ដោយសារជំងឺឆ្លង និងជំងឺមិនឆ្លងរ៉ាំរ៉ៃ ព្រមទាំងការពង្រឹង និងពង្រីកនូវប្រព័ន្ធសុខាភិបាលឱ្យបានកាន់តែប្រសើរឡើង។ ដើម្បីសម្រេចគោលដៅនេះ គណបក្សនឹងផ្តោតលើការបន្តជំរុញអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ បណ្តាកម្មវិធីសំខាន់ៗ រួមមាន ៖
- កម្មវិធីសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ អាហារូបត្ថម្ភ និងការអប់រំសុខភាព។ ក្នុងនោះ ខិតខំបង្កើនអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការគ្រប់មុខ ចាក់វ៉ាក់សាំងដល់កុមារ រួមទាំងការបញ្ចូលវ៉ាក់សាំងថ្មី និងទប់ស្កាត់មិនឱ្យកើតមានតទៅទៀតជំងឺកញ្ជ្រឹល និងជំងឺតេតាណូសលើទារក ។
- កម្មវិធីប្រយុទ្ធជំងឺឆ្លង ជាពិសេសជំងឺអេដស៍ របេង គ្រុនចាញ់ គ្រុនឈាម និងជំងឺមិនឆ្លងរ៉ាំរ៉ៃ ក្នុងនោះខិតខំលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានទាំងស្រុងនៅត្រឹម ឆ្នាំ ២០២៥ ព្រមទាំងយកចិត្តទុកដាក់ព្យាបាលអ្នកប្រើប្រាស់សារធាតុញៀន។
- និងកម្មវិធីពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាលនៅគ្រប់ថ្នាក់ប្រកបដោយវិជ្ជាជីវៈ។
៧០- ពង្រីកវិសាលភាពនៃសេវាសុខាភិបាលសាធារណៈ ឱ្យកាន់តែខិតជិតប្រជាជន ដោយបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៃវិស័យនេះ ដូចជា ការសង់អគារមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងបង្កើតបន្ទប់រង់ចាំឱ្យបានច្រើនថែមទៀត ពង្រីកសកម្មភាពចុះផ្តល់សេវាសុខភាពតាមភូមិ ឃុំ ពង្រឹងយន្តការលើកលែងការបង់ថ្លៃសេវាពិនិត្យ និងព្យាបាលជំងឺសម្រាប់ប្រជាជនក្រីក្រ តាមរយៈការពង្រីកមូលនិធិសមធម៌ ការបង់ថ្លៃជួសប្រព័ន្ធធានារ៉ាប់រងសុខភាពតាមសហគមន៍ និងរបបសន្តិសុខសង្គម ។ ពង្រឹងការផ្គត់ផ្គង់ឱសថឱ្យបានដល់គោលដៅតាមរបបកំណត់ក្នុងថវិកា ប្រចាំឆ្នាំ។
៧១- បង្កើនការវិនិយោគលើឧបករណ៍បរិក្ខារពេទ្យ និងបច្ចេកវិទ្យាទំនើប នៅមន្ទីរពេទ្យបង្អែក ថ្នាក់ជាតិ និងខេត្ត។ ពង្រឹងសមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីបុគ្គលិកសុខាភិបាល គ្រប់ថ្នាក់ ដើម្បីផ្តល់សេវាជូនប្រជាជនប្រកបដោយភាពថ្លៃថ្នូរ រាក់ទាក់យកចិត្តទុកដាក់ពិនិត្យ និងព្យាបាលអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង។

៧២- ពង្រឹងការគ្រប់គ្រងវិស័យឯកជន
ដើម្បីឈានទៅលុបបំបាត់ឱសថក្លែងក្លាយ សេវាឯកជន ខុសច្បាប់
និងធានាការប្រកបអាជីវកម្ម សេវាកម្មឱសថ
និងសេវាសុខភាពឱ្យប្រព្រឹត្តទៅក្រោមលក្ខខណ្ឌច្បាប់។
បន្តលើកកម្ពស់ការចូលរួមរបស់សហគមន៍
និងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន
ដើម្បីបង្កើនការវិនិយោគក្នុងវិស័យសុខាភិបាល
ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ការផ្តល់សេវាសុខភាព
និងការងារស្រាវជ្រាវជាដើម
ព្រមទាំងរួមចំណែកពង្រឹងអន្តរាគមន៍សុខភាពសាធារណៈ។
ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៧៣- អភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតម្រង់ទិសលើការធ្វើឱ្យប្រជាពលរដ្ឋមានការងារ មុខរបរបានសមរម្យ ត្រឹមត្រូវ និងថ្លៃថ្នូរ ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់និយោជក និងកម្មករនិយោជិត ព្រមទាំងការកសាង និងលើកកម្ពស់សមត្ថភាពបច្ចេកទេស និងវិជ្ជាជីវៈឱ្យរីកចម្រើនស្របតាមបទដ្ឋានអន្តរជាតិ ។
បន្តលើកកម្ពស់លក្ខខណ្ឌការងារឱ្យបានកាន់តែប្រសើរឡើង ដោយពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ បទដ្ឋានគតិយុត្តិនានា និងអនុសញ្ញាអន្តរជាតិខាងការងារ ។ បន្តពង្រឹងការអនុវត្តសេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ ប្រឆាំងការរើសអើងចំពោះសហជីព និងអង្គការវិជ្ជាជីវៈ ជំរុញការកសាងច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីការបង្កើតតុលាការការងារ។ ពង្រីកសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និយោជិត និងនិយោជក ព្រមទាំងពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារនៅតាមសហគ្រាស គ្រឹះស្ថានឱ្យបានល្អប្រសើរ។ បន្តជំរុញការដំឡើងប្រាក់ឈ្នួល ការផ្តល់ប្រាក់ឧបត្ថម្ភ និងប្រាក់អត្ថប្រយោជន៍នានាដល់កម្មករនិយោជិត។ ខិតខំធ្វើឱ្យមានតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងទីផ្សារពលកម្ម។ យកចិត្តទុកដាក់ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្រោមអាយុ កំណត់នៅតាមសហគ្រាស ។

៧៤-
រៀបចំគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ
ស្របទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ច សង្គម។
ពង្រឹងប្រព័ន្ធផ្សព្វផ្សាយ
និងយន្តការសេវារកការងារធ្វើស្របច្បាប់សម្រាប់ពលករកម្ពុជាទាំង
នៅក្នុងប្រទេស និងទៅក្រៅប្រទេស
ទន្ទឹមនេះយកចិត្តទុកដាក់រក្សាតុល្យភាពកម្លាំងពលកម្មសម្រាប់
ទីផ្សារការងារក្នុងស្រុក។
បង្កើនការការពារពលករខ្មែរដែលត្រូវបានបញ្ជូនទៅធ្វើការនៅបរទេស។
គ្រប់គ្រងកម្លាំងពលករបរទេសដែលធ្វើការនៅក្នុងព្រះរាជាណាចក្រ
កម្ពុជាស្របតាមច្បាប់ជាតិ
និងគោលការណ៍សមាហរណកម្មរបស់សមាគមអាស៊ាន។
៧៥-
ជំរុញការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម
សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ
ក្នុងនោះរួមមាន ៖ ការបន្តពង្រឹង
និងពង្រីករបបធានារ៉ាប់រងហានិភ័យការងារឱ្យបានគ្របដណ្តប់ទូទាំង
ប្រទេស ការដាក់ឱ្យដំណើរការរបបធានារ៉ាប់រងសុខភាពសម្រាប់កម្មករ
និយោជិត និងគ្រួសារក្នុងបន្ទុក ក្នុងឆ្នាំ ២០១៣
និងការដាក់ឱ្យដំណើរការរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោ
ជិតក្នុងវិស័យឯកជនឱ្យទទួលបានរបបប្រាក់សោធននិវត្តន៍ដូចមន្ត្រី
រាជការដែរ ចាប់ពីឆ្នាំ ២០១៥។
៧៦- អភិវឌ្ឍធនធានមនុស្សលើផ្នែកបច្ចេកទេស ឱ្យឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយជំរុញការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្របតាមតម្រូវការនៃទីផ្សារការងារ។ ពង្រីកបណ្តាលក្ខខណ្ឌអនុគ្រោះឱ្យប្រជាជន ជាពិសេសស្រទាប់យុវវ័យបានទទួលការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ឬមធ្យមប្រកបដោយសមធម៌ តាមគ្រប់រូបភាព ដើម្បីមានលទ្ធភាពបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើនៅតាមរោងចក្រ សហគ្រាស ការដ្ឋាននានា ឬទៅធ្វើការងារដោយស្របច្បាប់នៅក្រៅប្រទេស ។
៧៧- សម្របសម្រួលឱ្យស៊ីចង្វាក់គ្នារវាងវិស័យអប់រំ និងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ជំរុញការកសាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យមាននៅគ្រប់ខេត្ត ដែលអាចផ្តល់ការបណ្តុះបណ្តាលនៅតាមសហគមន៍ ព្រមទាំងរួមចំណែកដល់ទិសដៅ “ភូមិមួយ ផលិតផលមួយ”។ ពង្រីកលទ្ធភាពបង្កើតអន្តេវាសិកដ្ឋាននៅតាមគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ សិស្ស និស្សិត សិក្ខាកាម ដែលមានទីលំនៅឆ្ងាយៗស្នាក់នៅ។ លើកទឹកចិត្តការចូលរួមនៃផ្នែកឯកជន និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការពង្រីកកម្មវិធីបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែមានវិសាលភាពឆ្លើយតបទៅនឹងតម្រូវការនៃ សង្គម ។
វប្បធម៌ ជំនឿ សាសនា
៧៨- លើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីថែរក្សា ការពារបេតិកភណ្ឌវប្បធម៌ជាតិ ទាំងរូបី និងអរូបីឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង បង្កើតផលិតផលវប្បធម៌ឱ្យបានកាន់តែច្រើន ហើយចូលរួមសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពប្រជាជនស្របតាមអត្ថន័យវប្បធម៌ជាសេដ្ឋកិច្ច ។ ដើម្បីសម្រេចគោលដៅនេះ គណបក្សនឹងបន្តផ្តោតលើសកម្មភាពសំខាន់ៗជាអាទិភាពគឺ ការថែរក្សា និងអភិវឌ្ឍតំបន់បេតិកភណ្ឌឱ្យមាននិរន្តរភាព ការថែទាំ និងអភិរក្សប្រាសាទបុរាណនានា ការជំរុញឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលមួយនៃការផ្សព្វផ្សាយសិល្បៈ ទស្សនីយភាព ផ្សព្វផ្សាយផលិតផលសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ការពង្រីកសកម្មភាពវប្បធម៌លើគ្រប់ជំនាញ និងការខិតខំពង្រីកទីផ្សារវប្បធម៌ឱ្យកាន់តែបានទូលាយទាំងក្នុង ប្រទេស និងក្រៅប្រទេស ដែលនឹងជំរុញថែមទៀតដល់ផលិតកម្មវប្បធម៌ខ្មែរ ។ បង្កើនការអប់រំ ជាពិសេសការអប់រំស្រទាប់យុវជន និងកុមារឱ្យយល់ដឹងច្បាស់អំពីតម្លៃដ៏វិសេសវិសាលនៃវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ ហើយចូលរួមថែរក្សា លើកតម្កើង អភិវឌ្ឍវប្បធម៌ជាតិ និងកាត់បន្ថយឥទ្ធិពលនៃវប្បធម៌អវិជ្ជមានពីបរទេស។ បង្កើនការផ្លាស់ប្តូរសកម្មភាពវប្បធម៌សិល្បៈជាមួយបណ្តាប្រជាជាតិ ដើម្បីសន្តិភាព សុខដុមនីយកម្ម និងអភិវឌ្ឍន៍ ។ ថែរក្សា និងអភិវឌ្ឍវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អ និងភាសារបស់បងប្អូនជនជាតិដើមភាគតិច។

៧៩- គោរពសេរីភាពខាងជំនឿ និងសាសនា
លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ
ជាពិសេសការបន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សានៅគ្រប់កម្រិត
ការបោះផ្សាយគម្ពីរដីកា ក្បួនច្បាប់នានា
និងកិច្ចប្រតិបត្តិធម្មវិន័យ ទន្ទឹមនេះ
គាំទ្រសកម្មភាពនៃសាសនាផ្សេងៗទៀតក្នុងសង្គម។
ពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់សាសនា ប្រឆាំងការរើសអើង
បែងចែកក្នុងចំណោមប្រជាជនដែលបណ្តាលមកពីភាពខុសគ្នាខាងសាសនា
សំដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់
ទៅជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ពង្រឹងសន្តិភាព
សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ និងលើកកម្ពស់តម្លៃសីលធម៌។
រាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម និងបង្កជាវិបត្តិសាសនា។
សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា
៨០- អភិវឌ្ឍវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យកាន់តែមានវិសាលភាពទូលំទូលាយរួមចំណែកធ្វើឱ្យសុខុមាលភាពរបស់ ប្រជាជនមានស្ថានភាពកាន់តែប្រសើរឡើង ដោយមានសេវា សង្គមកិច្ចគ្រប់គ្រាន់សម្រាប់ជួយជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ មានប្រព័ន្ធសន្តិសុខសង្គមរឹងមាំ និងទូលំទូលាយសម្រាប់ធានារ៉ាប់រងចំពោះហានិភ័យសង្គមជាយថាហេតុ ហើយធ្វើឱ្យសេវាសង្គមកិច្ច កាន់តែនៅកៀកនឹងប្រជាជន ព្រមទាំងមានការចូលរួមដ៏សកម្មពីប្រជាជន ។
លើការងារអភិវឌ្ឍសុខុមាលភាពសង្គម គណបក្សនឹងជំរុញបង្កើនអន្តរាគមន៍សង្គមកិច្ច ដើម្បីជួយដល់ប្រជាជនក្រីក្រងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ លើកកម្ពស់សន្តិសុខ ស្បៀង បន្តពង្រឹងពង្រីកកម្មវិធីសង្រ្គោះបន្ទាន់សម្រាប់ប្រជាជនក្រីក្រ ងាយរងគ្រោះ ទប់ស្កាត់ទុរគតភាព និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ ពង្រឹងកម្មវិធីដោះស្រាយបញ្ហាជនអនាថា ជំរុញការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស យកចិត្តទុកដាក់ធ្វើការអភិវឌ្ឍសហគមន៍ប្រជាជនក្រីក្រឱ្យទទួលបាន កាលានុវត្តភាពសម្រាប់កែលម្អជីវភាព។ ខិតខំបង្កើតប្រព័ន្ធសន្តិសុខសង្គមឱ្យបានទូលំទូលាយគ្របដណ្តប់ គ្រប់ស្រទាប់ប្រជាជន និងគ្រប់មជ្ឈដ្ឋានធ្វើជាស្នូលនៃសំណាញ់សុវត្ថិភាពសង្គម និងជំរុញការអនុម័តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ប្រជាជន កម្ពុជា។
៨១- លើកកម្ពស់ការអនុវត្តការងារយុវនីតិសម្បទា និងការអនុវត្តកម្មវិធីយុត្តិធម៌អនីតិជន ។ ពង្រឹងការព្យាបាល ស្តារនីតិសម្បទាសម្រាប់ជួយជនរងគ្រោះដែលប្រើប្រាស់បំពានសារធាតុ ញៀនតាមមណ្ឌល ព្រមជាមួយនោះ លើកទឹកចិត្តការព្យាបាល និងស្តារនីតិសម្បទាជនរងគ្រោះដែលប្រើប្រាស់បំពានសារធាតុញៀននៅ តាមសហគមន៍ ។
៨២- បន្តអនុវត្តគោលនយោបាយជាតិចំពោះជនពិការ ជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិសុខុមាលភាពជនពិការតាមអនុសញ្ញា នៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ និងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ លើកកម្ពស់សិទ្ធិជនពិការ ផ្តល់សេវាស្តារលទ្ធភាពពលកម្មដោយមិនបង់ថ្លៃសម្រាប់ជនពិការ ក្រីក្រ ពង្រីកសេវាសហគមន៍ អនុវត្តគោលនយោបាយឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍ និងបង្កើនការចូលរួមរបស់ជនពិការក្នុងគ្រប់សកម្មភាព។
បន្តអនុវត្តគោលនយោបាយជាតិសម្រាប់មនុស្សចាស់ ដោយយកចិត្តទុកដាក់ជំរុញនូវកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហ គមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារឱ្យបានកាន់តែប្រសើរ។ ពង្រឹងសកម្មភាពនៃសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ លើកទឹកចិត្តចំពោះការបង្កើតកម្មវិធីមនុស្សធម៌នានា ដើម្បីជួយដល់ជនចាស់ជរា។ ជំរុញការរៀបចំ និងដំណើរការសេវាជនចាស់ជរា ដើម្បីបណ្តុះបណ្តាលភ្នាក់ងារផ្តល់សេវាថែទាំជនចាស់ជរា។
ពង្រឹងការអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន និងគោលនយោបាយជាតិចំពោះអតីត មន្ត្រីរាជការស៊ីវិលឱ្យកាន់តែមានប្រសិទ្ធភាព ។ បន្តអនុវត្តនយោបាយរដ្ឋទទួលបន្ទុកបង់ប្រាក់ភាគទាន ៦% នៃប្រាក់បៀវត្សជួសមន្ត្រីរាជការស៊ីវិល សម្រាប់ទ្រទ្រង់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងរដ្ឋបង់ប្រាក់ភាគទានតាមការកំណត់ជួសកងកម្លាំងប្រដាប់អាវុធ សម្រាប់ទ្រទ្រង់បេឡាជាតិអតីតយុទ្ធជន។ ពង្រឹងបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បេឡាជាតិសម្រាប់អតីតយុទ្ធជន និងមូលនិធិជន ពិការជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានលក្ខណៈហិរញ្ញវត្ថុមិន មែនធនាគារ ជាគ្រឹះស្ថានសោធន សម្រាប់ផ្តល់សេវាសន្តិសុខសង្គមផង និងអនុវត្តយុទ្ធសាស្ត្រជាតិនៃវិស័យហិរញ្ញវត្ថុផង។ បន្តអនុវត្តគោលនយោបាយផ្តល់សម្បទានដីសង្គមកិច្ច កសាងលំនៅស្ថានជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារដែលមានតម្រូវការពិតប្រាកដ ព្រមទាំងបង្កើតគម្រោងជាច្រើនថែមទៀតដើម្បីកែលម្អជីវភាពយោធិន និងអតីតយុទ្ធជន ។

៨៣-
ពង្រឹងភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ
ព្រមទាំងសប្បុរសជន ដើម្បីពង្រីកស្មារតីសាមគ្គីធម៌នៅក្នុងសង្គម
កៀរគរប្រភពធនធាន ថវិកា សម្ភារៈ បច្ចេកទេស
សម្រាប់បម្រើឱ្យសំណូមពរនៃការងារសង្គមកិច្ច
និងការជួយដល់ជនក្រីក្រងាយរងគ្រោះ ។
ស្ត្រី កុមារ និងយុវជន
យុវជន
៨៤- ពង្រឹងស្ថានភាព និងតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងសង្គម
លើកស្ទួយសីលធម៌ និងតម្លៃរបស់ស្ត្រីខ្មែរ
លុបបំបាត់រាល់ទស្សនៈមើលស្រាលតួនាទីរបស់ស្ត្រី
សំដៅលើកកម្ពស់ការចូលរួមរបស់ស្ត្រីឱ្យកាន់តែទូលំទូលាយ
និងខ្លាំងក្លាថែមទៀតក្នុងការកសាង និងការពារមាតុភូមិ ។
បន្តលើកកម្ពស់សមធម៌យេនឌ័រ
ជំរុញភាពអង់អាចរបស់ស្ត្រីនៅក្នុងសេដ្ឋកិច្ច ដោយជំរុញការបណ្តុះ
បណ្តាលបំពាក់បំប៉នជំនាញបច្ចេកទេស
និងផ្តល់កាលានុវត្តភាពដល់ស្ត្រីក្នុងការពង្រីកមុខរបរ
បង្កើនចំណូល និងកសាងសហគ្រិនភាព ។
បង្កើនឱកាសរៀនសូត្រសម្រាប់ស្ត្រី និងក្មេងស្រី
ជាពិសេសនៅកម្រិតមធ្យម សិក្សាទុតិយភូមិ និងឧត្តមសិក្សា។
ពង្រីកលទ្ធភាពក្នុងការទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព
សម្រាប់ស្ត្រី និងក្មេងស្រី ជាពិសេសនៅតាមតំបន់ជនបទ។
ជំរុញកម្មវិធីអប់រំសីលធម៌សង្គមតម្លៃស្ត្រី
និងគ្រួសារខ្មែរសំដៅពង្រីកវប្បធម៌អហិង្សា ការកសាងគ្រួសារ
និងសហគមន៍ប្រកបដោយសុភមង្គល។
ពង្រឹងការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុង
គ្រួសារ និងកិច្ចការពារជនរងគ្រោះ
និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស
និងការធ្វើអាជីវកម្មផ្លូវភេទ ជាពិសេសការអនុវត្តផែនការជាតិ
ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី
ដើម្បីលុបបំបាត់នូវឥរិយាបថប្រើអំពើហិង្សាលើស្ត្រី។
៨៥-
បន្តបង្កើនសមាមាត្រនៃការចូលរួមរបស់ស្ត្រីឱ្យបានកាន់តែច្រើនឡើង
នៅក្នុងស្ថាប័នជាតិគ្រប់ថ្នាក់
ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែសកម្មក្នុងការធ្វើសេចក្តីសម្រេច
នានា ការកសាងផែនការអភិវឌ្ឍន៍ និងអភិបាលកិច្ច ទាំងនៅថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិ។
៨៦-
ផ្តល់អាទិភាពលើការអភិវឌ្ឍសុខុមាលភាពកុមារឱ្យបានល្អប្រសើរ
ដោយជំរុញការផ្សព្វផ្សាយ
និងអនុវត្តយ៉ាងម៉ត់ចត់នូវអនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិកុមារ
ជាពិសេសធានាឱ្យកុមារបានទទួលពិតប្រាកដនូវសិទ្ធិជាមូលដ្ឋានទាំង
បួនរបស់កុមារ គឺ “សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអភិវឌ្ឍ
សិទ្ធិទទួលបានការការពារ និងសិទ្ធិចូលរួមរបស់កុមារ”។
បន្តខិតខំសម្រេចនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់កម្ពុជា
ដែលពាក់ព័ន្ធនឹងកុមារ។
ពង្រឹងការអនុវត្តនយោបាយថែទាំជំនួសចំពោះកុមារ
ការថែទាំកុមារតាមគ្រួសារ និងសហគមន៍ បង្កើនការគ្រប់គ្រង
និងគុណភាពនៃការថែទាំកុមារនៅតាមមណ្ឌល ទាំងមណ្ឌលរដ្ឋ និង
មណ្ឌលនៃអង្គការមិនមែនរដ្ឋាភិបាល។
អនុវត្តម៉ឺងម៉ាត់នូវអនុសញ្ញាអន្តរជាតិ និងច្បាប់ជាធរមាន
ដើម្បីរកគ្រួសារល្អសម្រាប់កុមារនៅក្នុងប្រទេស
និងអន្តរប្រទេសរាំងស្កាត់ការធ្វើអាជីវកម្មកុមារតាមគ្រប់រូប
ភាព។
យុវជន
៨៧- យុវជនជាសសរទ្រូងរបស់ជាតិទៅអនាគត
ជាកម្លាំងបន្តវេនប្រកបដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
សង្គម និងការការពាររាល់សមិទ្ធផលសង្គម ។
ភាពរឹងមាំរបស់យុវជនកម្ពុជា ជាតំណាងឱ្យអនាគតដ៏រុងរឿងរបស់ជាតិ ។
គណបក្សប្រជាជនកម្ពុជាយកចិត្តទុកដាក់បន្តជំរុញការអភិវឌ្ឍយុវជន
ឱ្យមានការរីកចម្រើនគ្រប់ផ្នែកទាំងខាងចំណេះដឹង ចំណេះធ្វើ សុខភាព
កាយសម្បទា និងមានសីលធម៌រស់នៅ ថ្លៃថ្នូរ ចៀសផុតពីអំពើអបាយមុខ
និងអំពើហិង្សា
ហើយប្តេជ្ញាឈ្នះក្នុងការបំពេញរាល់ភារកិច្ចរបស់ខ្លួន។
ដើម្បីសម្រេចគោលដៅនេះ គណបក្សបន្តលើកកម្ពស់ការអប់រំ
និងបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ
ចំណេះដឹងវិទ្យាសាស្ត្របច្ចេកទេស និងកម្មវិធីបំណិនជីវិតដល់យុវជន
ជាពិសេសយុវជនពុំសូវមានលទ្ធភាព យុវជនងាយរងគ្រោះ
និងយុវជនពិការឱ្យមានសមត្ថភាព
និងកាលានុវត្តភាពក្នុងការបង្កើតមុខរបរ
ឬស្វែងរកការងារធ្វើក្នុងទីផ្សារពលកម្មដែលកំពុងតែមានការរីក
ចម្រើន ។ បង្កើនការអប់រំ ការថែទាំ
និងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងសមធម៌ដល់យុវជន
ពង្រីកសកម្មភាពសិល្បៈ កីឡា ការកម្សាន្តសម្រាប់យុវជន
សំដៅពង្រឹងកាយសម្បទា សុខភាព និងសាមគ្គីភាពក្នុងជួរយុវជន យុវនារី ។
ការពារសន្តិសុខ សុវត្ថិភាព
និងយុត្តិធម៌សម្រាប់យុវជន យកចិត្តទុកដាក់បញ្ចូលតម្រូវការរបស់
យុវជនទៅក្នុងផែនការអភិវឌ្ឍន៍គ្រប់កម្រិត
ពង្រីកការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ
និងជំរុញការអនុវត្តជាជំហានៗនូវទិសដៅយុវភាវូបនីយកម្មក្នុងការ
ផ្តល់ការទទួលខុសត្រូវ នៅគ្រប់លំដាប់ថ្នាក់ដល់យុវជន
ដើម្បីឱ្យយុវជនកាន់តែពង្រីកបាននូវឱកាស
និងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេស ។ លើកទឹកចិត្ត
ពង្រឹងចលនាស្មគ្រ័ចិត្តរបស់យុវជនចូលរួមក្នុងសកម្មភាពកសាងយុត្តិ
ធម៌ក្នុងសង្គម ការទប់ស្កាត់បាតុភាព អសកម្មតាមសហគមន៍
និងក្នុងសកម្មភាពផ្សេងៗទៀត
ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៅតាមមូលដ្ឋាន
ក៏ដូចផលប្រយោជន៍សាធារណៈ។
ជំរុញចលនាកាយរិទ្ធនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ
និងវិទ្យាល័យ រួមចំណែកបង្ក
លក្ខណៈឱ្យសមាជិកកាយរិទ្ធគ្រប់រូបក្លាយជាពលរដ្ឋដែលមានការរីក
ចម្រើនពេញលេញ ទាំងកាយសម្បទា ចំណេះដឹង
និងបញ្ញាស្មារតីមានការទទួលខុសត្រូវចំពោះខ្លួនឯងចំពោះគ្រួសារ
និងសង្គម ហើយចូលរួមក្នុងសកម្មភាពនានាដែលផ្តល់ប្រយោជន៍ដល់សហគមន៍
សង្គមជាតិ និងអន្តរជាតិ។
ជំរុញចលនាយុវជនកាកបាទក្រហម
ដើម្បីពង្រឹងពង្រីកស្មារតីមនុស្សធម៌ឱ្យបានទូលំទូលាយក្នុងមហាជន
តាមគោលការណ៍របស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ
ព្រមទាំងចូលរួមក្នុង សកម្មភាពនានាដូចជា
ការអប់រំយុវជនអំពីបញ្ហាសុខភាព អំពីសុវត្ថិភាពចរាចរណ៍
និងការរក្សាអនាម័យនៅតាមមូលដ្ឋានជាដើម។
កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាង
និងការពារមាតុភូមិ ឆ្នាំ ២០១៣-២០១៨ ជាបញ្ញាញាណរបស់គណបក្សទាំងមូល
ដែលត្រូវបានកសាងឡើងដោយផ្អែកលើរាល់សមិទ្ធផលដ៏ថ្លៃថ្លាបំផុតនៃ
សង្គមជាតិដែលបានសម្រេចក្នុងរយៈពេល ៣៤ ឆ្នាំកន្លងមកនេះ
ជាពិសេសលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឆ្នាំ
២០០៨-២០១៣ ព្រមទាំងផ្អែកលើការវិវត្តជាក់ស្តែងនៃសភាពការណ៍ជាតិ
និងអន្តរជាតិបច្ចុប្បន្ន និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន
ដើម្បីបន្តនាំកម្ពុជាឈានឡើងឆ្ពោះទៅកាន់ដំណាក់កាលរីកចម្រើនមួយ
ថ្មីទៀតដ៏ខ្លាំងក្លារបស់ខ្លួន ប្រកបដោយកិត្តិយស
និងសេចក្តីសង្ឃឹមជឿជាក់ចំពោះអនាគត ក្នុងឯករាជ្យ បូរណភាពទឹកដី
ឯកភាព សន្តិភាព ប្រជាធិបតេយ្យ និងវិបុលភាព។
គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទី
និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមសូមផ្តល់ការគាំទ្រ
និងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយនេះ
ដើម្បីបន្តរួមគ្នាពុះពារជំនះរាល់ ឧបសគ្គ
និងការលំបាកទាំងឡាយក្នុងដំណើររីកចម្រើនរបស់ជាតិ
ហើយបង្កើតឡើងនូវសមិទ្ធផលថ្មីៗទៀត កាន់តែធំធេងឡើង
ក្នុងបុព្វហេតុកសាង អភិវឌ្ឍ និងការពារមាតុភូមិយើង ។
កម្មវិធីនយោបាយនេះ
ត្រូវបានមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា អនុម័ត នាថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៣ ។
No comments:
Post a Comment