ស្នាដៃធំៗ ៨ យ៉ាង របស់គណបក្សប្រជាជនកម្ពុជា
ទីពីរៈ បានដណ្តើមមកជូនប្រជាជនវិញ និងធ្វើឲ្យមានការរីកចម្រើនឥតឈប់ឈរនូវសិទ្ធិសេរីភាពគ្រប់យ៉ាង កិត្តិយសសេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ ។ សម្រេចបានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ជាបន្តបន្ទាប់ ទាំងនៅថ្នាក់ជាតិ និងមូលដ្ឋាន ទាំងសកល និងអសកល ។
ទីបីៈ បានធ្វើជាកម្លាំងស្នូលក្នុងដំណើរការបង្រួបបង្រួមជាតិ រហូតបានសម្រេចកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ និងជាកម្លាំងស្នូលក្នុងការកសាងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជាទី២ ដែលប្រកាន់យកប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។
ទីបួនៈ បានអនុវត្តដោយជោគជ័យនូវដំណើរការសន្តិភាវូបនីយកម្មប្រទេសជាតិទាំងមូល តាមរយៈនយោបាយ ឈ្នះ ឈ្នះ លើមូលដ្ឋានការបង្រួបបង្រួមជាតិដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ជាលើកដំបូង ។
ទីប្រាំៈ បានការពារយ៉ាងគត់មត់នូវរាល់សមិទ្ធផលរបស់ជាតិ ដោះស្រាយភាពជាប់គាំងខាងនយោបាយក្រោយពេលបោះឆ្នោត ហើយធ្វើជាកម្លាំងស្នូលក្នុងការដោះស្រាយស្ថិរភាពនៃរាជបល្ល័ង្គ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីប្រព័ន្ធ ២/៣ មកប្រព័ន្ធភាគច្រើនដាច់ខាត និងការរក្សាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានរឹងមាំ ធ្វើឲ្យប្រជាជនបានរស់នៅយ៉ាងសុខសាន្ត ។
ទីប្រាំមួយៈ បានស្តារខឿនសេដ្ឋកិច្ចសង្គមឡើងវិញជាជំហានៗ តាំងពីលេខសូន្យ រហូតមានការរីកចម្រើនយ៉ាងខ្លាំងដូចបច្ចុប្បន្ន ។ ទាក់ទាញបានអ្នកវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស បង្កើតរោងចក្រ សហគ្រាស ធនាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម កសិដ្ឋាន សំណង់ធំៗ សេវាកម្មទេសចរណ៍ បង្កើនបានការងារ និងមុខរបរជូនប្រជាជន ។ កសាងសមិទ្ធផលលើគ្រប់វិស័យ មានផ្លូវ ស្ពាន ទំនប់ប្រឡាយ ស្រះទឹក អណ្តូងទឹក មណ្ឌលអភិវឌ្ឍន៍ សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ ធ្វើឲ្យជីវភាពប្រជាជនកាន់តែបានល្អប្រសើរឡើង ។
ទីប្រាំពីរៈ បានអនុវត្តប្រកបដោយជោគជ័យ នូវការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ធ្វើឲ្យការងារគ្រប់គ្រងរដ្ឋ គ្រប់គ្រងសង្គម គ្រប់គ្រងសេដ្ឋកិច្ច និងគ្រប់គ្រងធនធានធម្មជាតិ កាន់តែមានប្រសិទ្ធភាពឡើង ដែលធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការពង្រឹងយុត្តិធម៌ សមធម៌ សង្គម និងការលើកកម្ពស់ជីវភាពប្រជាជន មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។
ទីប្រាំបីៈ បានស្តារកិតិ្តយស កិត្យានុភាពជាតិនៃព្រះរាជាណាចក្រកម្ពុជាឡើវិញនៅលើឆាកអន្តរជាតិ ធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសដែលមានលក្ខណៈស្មើភាព និងស្មើសិទិ្ធជាមួយបណ្តាប្រទេសលើពិភពលោក មានទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស និងដៃគូអន្តរជាតិនានា ដែលជំរុញបានខ្លាំងក្លាការអភិវឌ្ឍន៍សង្គមជាតិ ។ សម្រេចបានជោគជ័យក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង តាមរយៈការចរចាដោសន្តិវិធី ការពារបានយ៉ាងគត់មត់នូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃមាតុភូមិ ។
គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលបានសម្រេចក្នុងអង្គប្រជុំ
ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០០៧
No comments:
Post a Comment