May 26, 2013

សូចនាករម៉ាក្រូសេដ្ឋកិច្ច

សូចនាករម៉ាក្រូសេដ្ឋកិច្ច 

សេដ្ឋកិច្ច​កម្ពុជា​បាន​និង​កំពុង​បង្ហាញ​នូវ​ភាព​មាំមួន ឆ្ពោះ​ទៅ​រក​គោល​ដៅ​គោល​នយោបាយ​កំណើន​ប្រចាំ​ឆ្នាំ ៧,០% តាម​យុទ្ធសាស្រ្ត​ចតុកោណ ដំណាក់កាល​ទី២ របស់​រាជរដ្ឋាភិបាល ។ កំណើន​សម្រេច​បាន ៧,៣% នៅ​ឆ្នាំ ២០១២ ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​សម្រេច​បាន​ក្នុង​រង្វង់ ៧,០% នៅ​ឆ្នាំ ២០១៣ នេះ ។ តម្លៃ​ផ.ស.ស. (គិត​តាម​ថ្លៃ​បច្ចុប្បន្ន) មាន​ចំនួន ៥៦.៦១៧ ពាន់​លាន​រៀល ឬ​ប្រមាណ ១៤.០៣៨ លាន​ដុល្លារ​អាមេរិក។ កំណើន​សម្រាប់​ឆ្នាំ ២០១២​នេះ​បាន​សម្រេច​ដោយ កំណើន​វិស័យ​កសិកម្ម​បាន​កើន​ឡើង ៤,៣% ដែល​នៅ​ក្នុង​នោះ​វិស័យ​ដំណាំ​បាន​កើន​ឡើង ៤,៩% និង​វិស័យ​នេសាទ​បាន​កើន​ឡើង ៦,៧% ។ ទន្ទឹម​នឹង​នេះ​ដែរ​វិស័យ​ឧស្សាហកម្ម ​សម្រាប់​ឆ្នាំ ២០១២ បាន​កើន​ឡើង ៩,២% ដែល​នៅ​ក្នុង​នោះ​វិស័យ​កាត់ដេរ​បាន​កើន​ឡើង ៦,៩% និង​វិស័យ​សេវាកម្ម​បាន​កើន​ឡើង ៨,១% ដែល​នៅ​ក្នុង​នោះ​វិស័យ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​បាន​កើន​ឡើង ១២,៥% ។​ (កាលបរិច្ឆេទ៖ February 22, 2013)

ប្រភព៖ http://mef.gov.kh/

No comments:

Post a Comment