សេចក្តីជូនដំណឹង
សន្និសីទកាសែតរបស់អ្នករស់រានមានជីវិតពីគុកទួលស្លែងប្រតិកម្មនឹងសម្តី កឹម សុខា
ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៣
លោក អ៊ុំ ជុំ មី អ្នករស់រានមានជីវិតពីមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង
ដែលប្រតិកម្មយ៉ាងខ្លាំងទៅ លើសម្តីរបស់អ្នកនយោបាយ លោក កឹម សុខា
ដែលបាននិយាយថា គុកទួលស្លែងជាគុកសិប្បនិម្មិត នឹងធ្វើសន្និសីទ កាសែតលើកទី២
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៣ វេលាម៉ោង ៨ ព្រឹកនៅគុកទួលស្លែង
បន្ទាប់ពីឱសានវាទរយៈ ពេល ១០ ថ្ងៃដែលលោក កឹម សុខា ត្រូវមកសុំទោស។
សម្តីមួយម៉ាត់របស់អ្នកនយោបាយរូបនេះ បានធ្វើឲ្យ អ្នករស់រានមានជីវិត
និងប្រជាជនកម្ពុជា ក្តៅប្រហាយ
និងឈឺចាប់សាជាថ្មីម្តងទៀតនៅពេលពួកគាត់បានធូរស្រាល
រួចហើយពីរបួសផ្លូវចិត្ត បន្ទាប់ពីមានអង្គជំនុំជម្រះ វិសាមញ្ញ
ក្នុងតុលាការកម្ពុជា
ជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរបបខ្មែរក្រហម។
លោក នង ចាន់ផល អតីតអ្នកទោសកុមារ និងអ្នករស់រានមានជីវិតពីមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង ព្រមទាំង
អ្នករស់រានមានជីវិតពីមន្ទីរសន្តិសុខ ស-២១ និង
ជនរងគ្រោះដែលមានសាច់ញាតិស្លាប់បាត់បង់ជីវិតនៅគុកទួលស្លែងជាច្រើនរូបទៀតនឹងចូលរួមនៅក្នុង សន្និសីទកាសែតនេះផងដែរ។
សូមអញ្ជើញអ្នកកាសែតជាតិ និងអន្តរជាតិ អញ្ជើញចូលរួមយកព័ត៌មានឲ្យបានច្រើនកុះករ!
សូមអរគុណ!
(http://www.pressocm.gov.kh)
No comments:
Post a Comment