Apr 2, 2012

សារ
សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា
ផ្ញើរជូនជនរួមជាតិ ស្ដីពីការកាត់ឡូតិ៍នេសាទ
នៅទូទាំងប្រទេស សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋនេសាទ

ការស្នើសុំទាំង៧ចំណុច

  1. សូមកុំប្រើឧបករណ៍ខុសច្បាប់ ក្នុងការធ្វើនេសាទ
  2. សូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺ រដូវត្រីពង
  3. មេត្តាកុំកាប់ព្រៃលិចទឹកដែលជាជំរកត្រីពង និង ជំរកត្រី ហើយសូមជួយដាំព្រៃលិចទឹកឡើងវិញ
  4. សូមជួយការពារតំបន់អភិរក្ស រាប់ទាំងការជួយផ្ដល់ព័ត៌មានអំពីជនខិលខូច ឬមន្ត្រីខិលខូច ដែលចូលទៅបំផ្លាញក្នុងតំបន់អភិរក្ស
  5. សូមកុំយកបឹង ព្រែក ប្រើប្រាស់ខុសគោលដៅនេសាទគ្រួសារ ដូចជាការដាំឈូក ឬចាក់ដីលុប ដើម្បីសាងសង់សំណង់ផ្សេងៗ
  6. សូមកុំឲ្យមានទំនាស់រវាងប្រជាជន និងប្រជាជន លើបញ្ហាអ្នកនេសាទជាមួយអ្នកធ្វើស្រែប្រាំង និងទំនាស់ដែនទឹករវាងឃុំនិងឃុំ, ស្រុកនិងស្រុក, ខេត្តនិងខេត្ត។ ប្រជាជនមកពីកន្លែងផ្សេងក៏អាចចូលរួមនេសាទនៅក្នុងឃុំ ស្រុក របស់ខ្លួនបានដើម្បីរស់ទាំងអស់គ្នា
  7. ចូលរួមទិវាមច្ឆាជាតិ ១កក្កដា និងជម្រុញការចិញ្ចិមត្រី ការធ្វើវារីវប្បកម្ម ការរក្សាទុកពូជត្រីធំៗ ឬជិតផុតពូជ

No comments:

Post a Comment